យ៉ាងណាក៏ដោយក្រុមហ៊ុនរុករកវីដេអូយក្សមួយនេះនូវតែជួបបញ្ហាធ្លាក់ចុះនៃប្រាក់ចំណូលរបស់ខ្លួន ទោះបីជាមានមនុស្សរាប់លាននាក់បានបើកមើលរាប់លានម៉ោងក្នុងមួយថ្ងៃៗ។
តាមការបង្ហាញរបស់គេហទំព័រ Wall Street Journal បានឲ្យដឹងថា youtube នៅតែជាវិបសាយដែលអាចសាងប្រាក់ចំណូលរាប់ពាន់ដុល្លារសម្រាប់ Google ពីការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានទឹកប្រាក់ ៣,៥ពាន់លានដុល្លារ និងប្រាក់ចំណូលសុទ្ធ ១,៥ ពាន់លានដុល្លារ បន្ទាប់ពីបានបែងចែកប្រាក់ចំណេញទៅឱ្យអ្នកធ្វើអាជីវកម្មលើវា។
ប៉ុន្តែ Googleនៅមិនទាន់បានបង្ហាញព័ត៌មានហិរញ្ញវត្ថុលំអិតរបស់ youtube ទេ តែក៏មានការបង្ហើបមួយឱ្យដឹងតាមរបាយការណ៍របស់ Efrati បានប្រាប់ថាyoutube បានសាងប្រាក់ចំណូលជាង ៥,៦ពាន់លានដុល្លារ និងប្រាក់ចំណូលសុទ្ធមាន ២ ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ និងកាលពីឆ្នាំ ២០១២ បានទទួលចំណូលសរុប ៣,៦ ពាន់លានដុល្លារ និងមានចំណូលសុទ្ធ ២,៤ ពាន់លានដុល្លារ។
លើសពីនេះគោលដៅរបស់ youtube ចង់ឱ្យមានអ្នកចូលមើលវីដេអូរបស់ខ្លួនបាន ១ ពាន់លានម៉ោងក្នុងមួយថ្ងៃ។ កាលឆ្នាំ២០១២មានអ្នកចូលមើលបាន ១០០លានម៉ោងក្នុងមួយថ្ងៃ និងសព្វថ្ងៃនេះកើនដល់ ៣០០ លានម៉ោង។
មកដល់ពេលនេះ google ក៏មានគម្រោងទិញបច្ចេកវិទ្យាវីដេអូហ្គេមតាម online ពីក្រុមហ៊ុន Twitch ដើម្បីប្រកួតប្រជែងជាមួយ Facebook, Netflix និង yahoo ដើម្បីបង្ហើនប្រាក់ចំណូលបន្ថែមទៀត៕
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment