មេរៀន​ទី​មួយ​៖ របៀប​រក​ប្រាក់​តាម YouTube ងាយៗ មិន​បាច់​អស់​លុយ​សូម្បី​មួយ​រៀល

នាក់បានមើលអត្ថបទនេះ

តាម​ពិត​ការ​រក​ប្រាក់​តាម YouTube ជា​រឿង​ងាយ គ្រាន់​តែ​ថា​ត្រូវ​ចំណាយ​កម្លាំង​ឲ្យ​បាន​ច្រើន​តិច។ មាន​ធ្លាប់​គិត​អត់​ថា ចង់​យក​វីដេអូ​ថត​រួច​ហើយ​ទុក​ចោល​ឥត​ប្រយោជន៍​ក្នុង​ទូរសព្ទ មក​រក​ប្រាក់​ចំណូល? Sabay ​​នឹងលើក​ពី​​មេរៀន​​ការ​​​រកលុយ​​​ពី​បណ្តាញ​សង្គម​មួយ​នេះ ​តាំង​ពី​ដំណាក់​កាល​​បង្កើត​គណនី​​​ដំបូង​រហូត​ដល់ដំណាក់​កាល​​ចុងក្រោយ​ ដើម្បី​​អាច​​រក​លុយ​​ពី​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​នេះ។
ដំណាក់​ការ​​ដំបូង​ក្នុង​ការ​រៀន​​រកលុយ​តាម​ YouTube

បន្ទាប់​មក YouTube នឹង​ឲ្យ​អ្នក​សម្រេច​ប្រើ​ឈ្មោះ​ណាមួយ​លើ​គណនី YouTube អ្នក រួច​ចុច CREATE CHANNEL។

ក្រោយ​ជ្រើសរើស​ឈ្មោះ​រួច ចុច​លើ Video Manager > Channel > Advanced។

ត្រង់ Country សូម​ជ្រើស​យក​ប្រទេស​ណា​ផ្សេង​ក្រៅ​ពី​កម្ពុជា (Cambodia) ទើប​អាច​រក​ប្រាក់​បាន​លើ YouTube។ ចំណែក​ឯ Channel keywords ត្រូវ​ដាក់​ពាក្យ​គន្លឹះ​ណា ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​មាតិកា (Content) នៃ​គណនី YouTube របស់​អ្នក។

ជ្រើស​យក Text me the verification code បន្ទាប់​មក​វាយ​លេខ​ទូរសព្ទ (ឧ. +855xxxxxxxxx) ហើយ​វាយ​លេខ​កូដ ៦ ខ្ទង់ ដែល​ផ្ញើ​ចូល​ក្នុង​ទូរសព្ទ។ ពេល​នេះ Channel យូធូប​របស់​អ្នក បាន Verified ជោគជ័យ​ហើយ។

៣. មុន​នឹង​អាច Monetize វីដេអូ​របស់​អ្នក ដើម្បី​រក​ប្រាក់​ចំណូល អ្នក​ត្រូវ​មាន​ឬ​បង្កើត​គណនី Google Adsense ហើយ​ភ្ជាប់​វា​ជាមួយ​នឹង Channel របស់​អ្នក​ដែល​ទើប​បង្កើត​រួច។

របៀប Monetize និង​ការ​បង្កើត Google Adsense ក្រុម​ការងារ Sabay នឹង​ពន្យល់​កាន់​តែ​ច្បាស់​នៅ​មេរៀន​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។ កុំ​ភ្លេច​តាមដាន​ទាំងអស់​គ្នា!៕

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ