អ្នកដឹងអត់ការលេង Facebook មើលវីដេអូ អានព័ត៌មាន លេង Game និង សកម្មភាពផ្សេងទាំងឡាយរបស់អ្នកនៅលើ Internet គឺអាចយរកលុយបានដោយមិនដឹងខ្លួន។
បើនិយាយពីរឿងលុយនោះ អូ! ទាំងគេទាំងខ្ញុំគឺចង់បានដូចតែគ្នាទេ ហើយខិតខំត្រិះរិះគ្រប់វិធីដើម្បីរកប្រាក់អោយបានច្រើនទោះដោយ វិធីណាក៏ដោយ មានទាំងសុចរិត និងទុច្ចរិត ដើម្បីរកលុយអោយបាន យកមកដោះស្រាយជីវភាពគ្រួសារ និងចំណាយផ្សេងៗជាដើម។
ការរកលុយបានដោយសុចរិតតាម Internet ដែលខ្ញុំលើកយកមកបង្ហាញទីនេះ គឺសំដៅទៅលើវិធីសាស្ត្រ ដែលអាចស្វែងរកលុយបានដោយស្របច្បាប់ មិនបន្លំ មិនលួចគេ មិនបោកប្រាសនរណា គឺរកបានតាមសមត្ថភាពរបស់ខ្លួនយើង។ ខ្ញុំសូមមិនធ្វើការបកស្រាយពីវិធីរកលុយបានដោយទុច្ចរិតតាម Internet។
វាជាងយើងបើកលេង Internet ហើយបិទទៅវិញ ខាត់ពេលវេលា ខាតលុយបង់សេវាកម្ម Internet និងខួចសុខភាពទៀតនោះ បើសិនជាយើងយកពេលលេង Internet និងមកចំណាយក្នុងការរកលុយខ្លះនោះ គឺបានទាំងលុយ បានទាំងចំណេះដឹង ហើយក៏បានភាពរីករាយផងដែរ ( លេង Facebook ជួប Friends ជជែកគ្នាលេងតាម Chat មើលវីដេអូ ឬក៏អានព័ត៌មាន)។
ខ្ញុំនឹងប្រាប់ពីរបៀបនៃការរកលុយងាយៗ ដែលអ្នកអាចធ្វើបានដោយ មិនចាំបាច់មានចំណេះដឹងខាង Programming, Web Development ឬ Web Design។ ការរកលុយនេះនរណាៗ ក៏អាចធ្វើបានដែរ អោយតែអ្នកប្រើប្រាស់ចំណេះដឹង និងជំនាញផ្ទាល់ខ្លួនពិតប្រាកដ សរសេរចេញមក និយាយចេញមក បង្ហាញចេញមក ពេលនោះអ្នកនឹងទទួលបានការគាំទ្រពីប្រិយមិត្តជាមិនខាង។
វិធីទី១៖ រកលុយតាម Facebook
អ្នកលេង Facebook រាល់ថ្ងៃ ប៉ុន្តែភាគច្រើនមិនបានដឹងថាខ្លួនអាចរកលុយបាននោះទេ។ នៅក្នុងស្រុកខ្មែរយើង មានមនុស្សមួយចំនួនរកលុយបានជាច្រើនតាមរយៈ Facebook នេះ ទោះជាមិនបានដោយផ្ទាល់តាម Facebook ក៏គេអាចរកបានដោយប្រយោល ដូចជាការផ្សព្វផ្សាយពីផលិតផល សេវាកម្ម ចំណេះដឹង នឹងគំនិត។ តែក៏មានមនុស្សភាគច្រើនដែរ ដែលមិនអាចរកលុយបានតាម Facebook មានកត្តាច្រើនដែលពូកគេមិនអាចស្វែងរកប្រាក់តាម FB នោះគឺដោយសារពួកគាត់គិតថា ខ្ញុំគ្មានផលិតផល គ្មានសេវាកម្មអីទេ ឬខ្ជិលគ្រាន់តែចូលលេងដើម្បីបានធួអារម្មណ៍ ហើយក៏ចេញទៅ។សូមកុំគិតដូច្នេះ ទោះជាអ្នកគ្មានសេវាកម្ម ឬក៏ផលិតផល ក៏អ្នកអាចរកលុយបានដែរ ខ្ញុំអោយជាគំនិតតិចតូចចុះ អ្នកអាចបង្កើតជាក្រុម ឬក៏ទំព័រ លើ FB រួចហើយប្រើជំនាញរបស់អ្នកដើម្បីទាកទាញអ្នកប្រើប្រាស់អោយចូលរួម ពេលដែលសមាជិករបស់អ្នកកើនឡើងច្រើន រហូតដល់រាប់ម៉ឺនរាប់សែនហើយនោះ ពេលនោះអ្នកនឹងដឹងថាត្រូវរកលុយដូចម្ដេចហើយ ឬចាំដល់ពេលនោះសួរខ្ញុំក៏បានដែរ ។
វិធីទី២៖ រកលុយតាមរយៈ Blogspot
ប្លក់ Blogspot ជាសេវាកម្មបង្កើតប្លក់ឥតគិតថ្លៃរបស់ Google ដែលអ្នកអាចរកលុយបានផងដែរ គ្រាន់តែអ្នកបង្កើតប្លក់មួយផ្ទាល់ខ្លួន ហើយសរសេរអត្ថបទដែលមានប្រយោជន៍ ឬក៏ដាក់អ្វីផ្សេៗទៀត ដែលអាចទាកទាញអ្នកមើលបានច្រើន ពេលនោះអ្នកក៏អាចរកប្រាក់បានផងដែរ ដោយដាក់បញ្ចូលសេវាកម្ម Google Adsens (ខ្ញុំនឹងបង្ហាញពីររបៀបដាក់ Ads នៅពេលក្រោយ) ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មហើយ Google និងគិតថ្លៃសេវាកម្មផ្សព្វផ្សាយនេះអោយអ្នក។វិធីទី ៣៖ រកលុយតាម Youtube
មានអ្នកជោគជ័យ និងរកលុយបានរាប់រយមឹនដុល្លារផងដែរ តាមរយៈសេវាកម្ម Youtube ដូចជាបទចម្រៀង Ganang Style អាចរកលុយបានរាប់លានដុល្លារ តាមរយៈអ្នកទស្សនាវីដេអូនេះ។Michelle Phan គាត់បានប្រើប្រាស់ Youtube ដើម្បីបង្ហាញពីរបៀបផាត់មុខ និងរៀបចំខ្លួន គាត់ប្រើជំនាញនេះដាក់បង្ហោះ Video ប្រហែល ជិត ៣០០ វីដេអូ ទទួលបានអ្នក Subscribe ជាង ៥លាននាក់នៅក្នុង Youtube វីដេអូទាំងនោះអាចរកលុយបានរាប់លានដុល្លារផងដែរអោយគាត។
សូមប្រើជំនាញរបស់អ្នកបង្កើតជាវីដេអូ បង្រៀន ឬក៏ធ្វើអ្វីមួយដែលមានប្រយោជន៍ ហើយបង្ហោះទៅក្នុង Youtube ដើម្បីរកលុយតាមរយៈអោយអ្នក។
វីធីទី ៤៖ បង្កើតវែបសាយផ្ទាល់ខ្លួន
អ្នកអាចបង្កើតវែបសាយផ្ទាល់ខ្លួន ហើយសរសេរពីអ្វីដែលអ្នកលេង Internet ចង់ដឹង ចង់ឃើញ និងចង់ចេះ ពេលដែលវែបសាយអ្នកអាចទាកទាញ់អ្នកទស្សនាបានច្រើនពេលជាឱកាសដែល អ្នកអាចរកលុយបានច្រើនផងដែរ។ កុំបារម្ភបើអ្នកមិនចេះបង្កើតវែបសាយផ្ទាល់គ្រាន់តែចំណាយលុយ ប្រហែលជាជាង ៣០០ដុល្លាជូល Developer ក្នុងស្រុកអោយធ្វើ នោះអ្នកនឹងទទួលបានវែបសាយមួយតាមប្រាថ្នា។ខាងក្រោមនេះ ជាវែបសាយដែលបង្កើតឡើង អ្នករកលុយតាម Internet ក្នុងស្រុកយើង ដែលពួកគាត់ខ្លះអាចទទួលបានកម្រៃរហូតជាង ១០០០ដុល្លារក្នុងមួយខែៗ។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment