សួស្តី! ដែលបានចូលមើលមកដល់ទីកន្លែងនេះ។ គន្លឹះប្លក់ហ្គ័រសាងប្រាក់ចំណូលត្រូវបានបង្កើតក្នុងកំឡុងពេលឆ្នាំ ២០១៨ នាវេលា ម៉ោង 11 ទៅ 12 យប់។ ដូចនេះ ខ្ញុំសូមសន្មតថាបង្កើតនៅថ្ងៃ ទី ០១ ខែ មករា ឆ្នាំ ២០១៨ តែម្តងទៅ។ ទីនេះ ជាស្ថានីយ៍ចែករំលែកចំណេះដឹងដែលខ្ញុំមានទោះបីតិចតួចឬយ៉ាងណាក្តី.។
ខ្ញុំក៏សង្ឃឹមផងដែរថា រាល់កំហុសឆ្គងនានា លោកអ្នកនឹងអាចអធ្យាស្រ័យ ឬផ្តល់ជាមតិដើម្បីណែនាំដល់ គន្លឹះប្លក់ហ្គ័រសាងប្រាក់ចំណូល ដើម្បីធ្វើការកែតម្រូវ។ ខាងក្រោមនេះ លោកអ្នកអាចផ្ញើរជាមតិមកកាន់ខ្ញុំ ហើយខ្ញុំនឹងរងចាំទទួលគ្រប់ពេលដោយក្ដីរីករាយ។ បើនិយាយដោយចិត្តស្មោះ គឺខ្ញុំចូលចិត្តរាប់អានមិត្ត ហើយក៏ចង់ធ្វើរឿងរ៉ាវល្អៗទាំងឡាយសម្រាប់ប្រទេសជាតិរបស់ខ្ញុំ។
ខ្ញុំមិនចូលចិត្តលាក់ មិនចង់លាក់ នូវអ្វីដែលខ្លួនបានដឹងឡើយ ព្រោះថា វាជារឿងឥតប្រយោជន៍។ ការព្យាយាមលាក់ នូវអ្វីដែលខ្លួនធ្លាប់ដឹង ធ្លាប់ចេះ ធ្លាប់យល់ មិនបង្ហាញដល់អ្នកដទៃ ប្រៀបបានទៅនឹងដើមឈើមួយដើម ដែលមិនផ្ដល់ម្លប់សូម្បីតែបន្តិចសោះឡើយ។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment