ខ្ញុំមានការសប្បាយ ចិត្តមែនទែន ដែលថ្ងៃនេះមានបងប្អូន ចាប់អារម្មណ៏ ជាមួយប្រព័ន្ធការងារ ជាបណ្តាញ។ មុននឹងចាប់ ផ្តើមខ្ញុំក៏ សូមនិយាយថា អគុណចំពោះអ្នកជោគជ័យ នៅក្នុង ប្រព័ន្ធការងារ ជាបណ្តាញជំនាន់មុន ដែលពូកគាត់បានឆ្លងកាត់ការ ធ្វើខុស នឹងត្រូវរាប់មិនអស់ ហើយបានបង្កើតជាគន្លឹស ត្រឹមត្រូវ សំខាន់ៗ សំរាប់ យើងជំនាន់ក្រោយដោយ មិនចាំបាច់ ចំនាយពេល វេលាឥតប្រយោជន៏។ យើងក៏អាចជោគជ័យទៅបានដោយ មិនចាំ បាច់មាន បទពិសោធន៍ ខាងផ្នែក លក់ រឺមួយក៏ ផ្នែកម៉ាឃីតធីង ពីមុនមកឡើយ។
ភាពជោគជ័យជាមួយប្រព័ន្ធ ការងារជាបណ្តាញ គឺតែងតែ ចាប់ផ្តើមពីរូបមន្តមួយ ដែលរូបមន្តនោះគឺជាមេរៀនមួយ ដែលអាច ផ្លាស់ប្តូរជីវិតមនុស្សជា ច្រើននាក់រួចមកហើយ។ ថ្ងៃនេះខ្ញុំមានកេត្តិយស នឹងលើកយករូបមន្តមួយ មកចែកជូន បងប្អូនដែលស្រលាញ់ភាព ជោគជ័យក្នុងជីវិត ពិតប្រាកដជាមួយ អាជីប ប្រព័ន្ធការងារជា បណ្តាញ។
ចក្ខុវិស័យល្អ + គោលបំនងច្បាស់លាស់ + ចុះដៃធ្វើ = លទ្ធផល
តើអ្វីទៅជាការងារបណ្ដាញ?
សូមជំរាបថា នៅពេលដែលខ្ញុំនិយាយអំពី រូបមន្តនេះមិនមែន ខ្ញុំចង់ប្រាប់បងប្អូន អោយយករូបមន្តនេះ ទៅជំនួស រាល់គ្រប់រូបមន្ត របស់ គ្រោងការរបស់ ប្រព័ន្ធការងារជាបណ្តាញ ទាំងអស់ នោះទេ។ រូបមន្តនេះ មិនមែនជាអ្វីដែលអាចជំនួស រូបមន្ត របស់ ប្រព័ន្ធការងារជាបណ្តាញ របស់ក្រុមហ៊ុនដែលអ្នក ចូលជាមួយទេ។ សូមអ្នកមេត្តា គោរពនូវរូបមន្ត របស់ប្រព័ន្ធការងារជាបណ្តាញ របស់ក្រុមហ៊ុនអ្នកទើបត្រឹមត្រូវ។ រូបមន្តដែលខ្ញុំនិយាយនេះគ្រាន់ តែជាការបង្កើននូវការយល់ដឹង បន្ថែមតែប៉ុណ្ណោះ។
ធម្មតាដូចយើងដឹងស្រាប់ថា នៅពេលដែលយើងចូល ប្រព័ន្ធការងារ ជាបណ្តាញជាមួយក្រុមហ៊ុនតែមួយ យើងទាំងអស់គ្នា ប្រាកដ ជាមាន មេរៀនតែមួយ រូបមន្តតែមួយ ហើយប្រើប្រព័ន្ធក៏ តែមួយតែអ្វីដែលសំខាន់នោះ ខ្ញុំចង់សួរថាហេតុអ្វី បានជាយើងមិន បានលទ្ធផលដូចគ្នា? ហេតុអ្វីចាំបាច់មានអ្នកខ្លះ ជោគជ័យខ្លាំង ជោគជ័យតិច រឺអ្នកខ្លះទៀតមិនជោគជ័យតែម្តង?
ចំលើយដែលត្រឹមត្រូវ គឺថាឧបសគ្គដែលរារាំង យើងមិនអោយជោគជ័យ ពិតប្រាកដនោះ គឺមកតែពីខ្លូនយើង តែម្នាក់គត់ទៅវិញទេ។
ការងារបណ្ដាញ គឺជាមុខជំនួញមួយ ដែលស្របច្បាប់ ហើយគេអាចជួយអ្នកអោយ ជោគជ័យពិតប្រាកដក្នុងជីវិត។ ក្រុមហ៊ុនបណ្ដាញតែងតែ ធ្វើទីផ្សារផលិតផល រឺសេវាកម្មរបស់គេ ដែលចាប់ផ្ដើមដោយមនុស្ស ម្នាក់ បន្តទៅមនុស្សម្នាក់ទៀត ពីមាត់មួយទៅមាត់មួយទៀត ។
មនុស្សទាំងឡាយណា ដែលចូលជាមួយ ក្រុមហ៊ុនបណ្ដាញ នឹង ក្លាយទៅជាម្ចាស់ភាគហ៊ុន មួយយ៉ាងឯករាជ្យ របស់ក្រុមហ៊ុនបណ្ដាញនោះ ហើយ ម្ចាស់ភាគហ៊ុននីមួយៗ អាចរកប្រាក់ចំនូល បានពីការទិញផលិតផល រឺប្រើប្រាស់សេវាកម្មរបស់ ក្រុមហ៊ុនបណ្ដាញនោះ ផងដែរ។
មនុស្សទាំងឡាយណា ដែលចូលជាមួយ ក្រុមហ៊ុនបណ្ដាញ នឹង ក្លាយទៅជាម្ចាស់ភាគហ៊ុន មួយយ៉ាងឯករាជ្យ របស់ក្រុមហ៊ុនបណ្ដាញនោះ ហើយ ម្ចាស់ភាគហ៊ុននីមួយៗ អាចរកប្រាក់ចំនូល បានពីការទិញផលិតផល រឺប្រើប្រាស់សេវាកម្មរបស់ ក្រុមហ៊ុនបណ្ដាញនោះ ផងដែរ។
ហេតុអ្វីក្រុមហ៊ុនចូល ចិត្តប្រើបណ្ដាញសព្វថ្ងៃនេះ? ដូចជាក្រុមហ៊ុនទូទៅដែរ ក្រុមហ៊ុនដែលធ្វើទីផ្សារ ជាលក្ខណៈបណ្ដាញ បង្កើតឡើងដើម្បី ចង់រកចំនូល និងបង្កើតអតិថិជន របស់ខ្លួនអោយកាន់ តែច្រើនប៉ុន្តែជំនួសការ ចាយលុយទៅលើការ ម៉ាឃីតធីងផលិតផល រឺសេវាកម្មទៅលើ ប្រព័ន្ធផ្សព្វផ្សាយ ទាំងឡាយដូចជាៈ TV, វិទ្យុ ផ្ទាំង ប៉ាន់ណូ ទស្សនាវដ្ដី រឺកាសែត ក្រុមហ៊ុនបណ្ដាញ សុខចិត្តលក់ផលិតផល រឺ សេវាកម្មទៅ អោយមនុស្សផ្ទាល់ទៅវិញ ហើយជំនួសការចំនាយលុយ រាប់ម៉ឺនរាប់សែនទៅ លើប្រព័ន្ធម៉ាឃីតធីង ក្រុមហ៊ុនបណ្ដាញ នឹងទុកការចំនាយនោះ ទៅអោយម្ចាស់ភាគហ៊ុន ទាំងអស់ជាការសងគុណ។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment