យូធូប ដែលជា គេហទំព័រ ចែករំលែក វីដេអូដ៏ល្បី ទូទាំងពិភពលោក របស់ក្រុមហ៊ុន ហ្គូហ្គល បានធ្វើការ កែសម្រួល វិធី សាស្ត្រ ក្នុងការជ្រើសរើស វីដេអូ សម្រាប់ Google Adsense ដែលជាសេវាកម្ម ផ្សាយពាណិជ្ជកម្ម តាមអនឡាញ ដ៏ល្បីរបស់ ក្រុមហ៊ុនយក្ស ហ្គូហ្គល។
ការធ្វើ បច្ចុប្បន្នភាព នៃ វិធីសាស្ត្រ ក្នុងការវាយ តំលៃនេះ ធ្វើឡើង បន្ទាប់ពីយូធូប បានធ្វើ ការផ្លាស់ប្តូររបៀប ដែលអ្នកបង្កើត វីដេអូ ស្នើសុំដាក់ វីដេអូ របស់ខ្លួន ដើម្បីរកប្រាក់ កម្រៃ នៅលើគេហទំព័រ របស់ខ្លួន ដើម្បីទប់ស្កាត់ និង បញ្ឍប់ ការផ្សាយ ពាណិជ្ជកម្ម នៅលើ វីដេអូ ដែលមានលក្ខណៈ ជ្រុលនិយម។
អ្នកបង្កើត វីដេអូ រកលុយ ក្នុងយូធូបល្បីៗ ធ្វើការត្អូញត្អែរ ចំពោះ ការផ្លាស់ប្តូរ ដែលធ្វើឡើងដោយ យូធីបនេះ។ពួកគេបាន និយាយថា ការផ្លាស់ប្តូរនេះ វាផ្តល់នូវ ផលលំពិបាក ដល់ពួកគេ ក្នុងការរកលុយ លើគេហទំព័រយូធូប។
យូធូប បានឲ្យដឹងថា ការកែលម្អ នូវវិធីសាស្ត្រនេះ មានន័យថា វីដេអូ ជាច្រើន ត្រូវបាន វាយតំលៃថា តើវាមាន លក្ខណៈ គ្រប់គ្រាន់ សម្រាប់ដាក់ ការផ្សាយពាណិជ្ជកម្ម បានឬក៏អត់។
- ហ្គូហ្គល បើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ និង សម្តីរើសអើង
ពាណិជ្ជកម្ម ផ្សាយលើវីដេអូ បែបជ្រុលនិយម ដូចរូបនេះ នឹងត្រូវលុបចោល
នៅខែមេសា និង ឧសភាឆ្នាំនេះ ក្រុមហ៊ុនយូធូប ចាប់ផ្តើមចាត់ វិធានការ បន្ទាប់ពី ការស៊ើបអង្កេត បានបញ្ជាក់ថា ពាណិជ្ជកម្ម របស់ក្រុមហ៊ុន និង ម៉ាកល្បី ត្រូវបានបង្ហាញ ជាទៀងទាត់ នៅលើវីដេអូ ដែលមានលក្ខណៈ បែបរើសអើង ពូជសាសន៏ ឬ សកម្មភាព ដែលលើកទឹកចិត្ត ឲ្យមានអំពើហឹង្សា ប្រឆាំងនឹង ក្រុមណាមួយ។
ការធ្វើការកែប្រែនេះ ធ្វើឲ្យប៉ះពាល់ ដល់វីដេអូ ជាច្រើន ដែលបង្កើត ឡើងដោយ អ្នកបង្កើត វីដេអូ ក្នុងយូធូ ដែលឈ្មោះ បោះ សំឡេង ជាច្រើនរូប។វីដេអូ ទាំងនោះ លែងអាចរកលុយ ជាមួយ ការផ្សាយពាណិជ្ជកម្ម ក្នុងយូធូប ដោយសារ វិសាស្ត្រថ្មីនេះ វាយតំលៃ ថាវីដេអូ ទាំងនោះ មិនត្រូវតាម លក្ខខ័ណ្ឌកំណត់។
អ្នកបង្កើត វីដេអូ ដើម្បីរកលុយ តាមយូធូប ជាច្រើននាក់ មានចំងល់ថា តើវិធីសាស្ត្រថ្មី ក្នុងការវាយតំលៃ ថាតើ វីដេអូមួយមាន ឬ គ្មានលក្ខណៈ គ្រប់គ្រាន់ ក្នុងការដាក់ ការផ្សាយពាណិជ្ជកម្ម ផ្អែកទៅលើ លក្ខណៈវិនិច្ឆ័យ អ្វីខ្លះ។
ជាការឆ្លើយតប យូធូប បានបង្កើតនូវ ប្រព័ន្ធមួយ ដែលអនុញ្ញាតឲ្យ អ្នកបង្កើតវិដេអូ មានសិទ្ធ ឧទ្ធរណ៍ ប្រសិនបើ វិធីសាស្ត្រ វាយតំលៃ មានកំហុសឆ្គង។
ក្នុងករណីមាន ការឧទ្ធរណ៍ មនុស្សជា អ្នកពិនិត្យ ឡើងវិញនូវ ការសម្រេចចិត្ត ដើម្បី ដឹងថា តើវីដេអូ នោះត្រូវបាន វាយតំលៃ ខុស ឬ យ៉ាងណា៕
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment