ចំណុច​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​ការ​រក​លុយ​តាម​អនឡាញ​បាន

នាក់បានមើលអត្ថបទនេះ

អ្នកប្រហែលជាធ្លាប់ឮហើយថា មនុស្សជាច្រើនអាចរកលុយបានជាច្រើនតាប្រព័ន្ធអ៊ីនធឺណ៉ិតឬហៅថាប្រព័ន្ធ (អនឡាញ)។ មានពេលខ្លះ ច្រើនជាងអ្នកទៅធ្វើការនៅការិយាល័យទៅទៀត។ តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជាអ្នកលក់ទំនិញអនឡាញ អ្នកក៏គួរយល់ដឹងនូវចំណុចទាំងនេះ៖
គ្មានទិសដៅ៖ ប្រហែលជាអ្នកទើបចាប់ផ្ដើមដំបូងហើយគិតថាអ្នកអាចរកលុយតាមអនឡាញបាន។ អ្នកប្រហែលជាចំណាយពេលជាច្រើនក្នុងការមើលវីដេអូ និង YouTube ដើម្បីទទួលបានជាព័ត៌មាន។ តែ អ្នកគិតតែរក ដោយមិនចំណាយពេលទៅលើគេហទំព័ររបស់អ្នកសោះ។
ទិសដៅច្រើនពេក៖ វាប្រហែលជាមានយុទ្ធសាស្ត្រជាច្រើនក្នុងការរកលុយតាមប្រព័ន្ធអ៊ីនធឺណិត ហើយអ្នកព្យាយាមទាំងអស់ ដោយមិនជ្រើសរើសមួយណាជាអាទិភាពហើយរៀនវាឲខ្លាំង។ ដូច្នេះហើយ អ្នកគួរមានគំនិតមួយឲច្បាស់តើអ្នកចង់ធ្វើអី ចង់ចេះអី។
មានមេមិនល្អ៖ អ្នកត្រូវស្គាល់មេរបស់អ្នកមុនពេលដែលអ្នកផ្ញើអនាគតរបស់អ្នកទៅលើអ្នកដឹកនាំរបស់អ្នក។
គ្មានអារម្មណ៍៖ អ្នកគួរតែធ្វើរឿងមួយក្នុងពេលតែមួយ។ ប៉ុន្តែ វាពិតជាពិបាកចំពោះអ្នករកលុយតាមអនឡាញ ព្រោះថាពួកគេទទួលបានសារច្រើននិងមានអ្វីដែលត្រូវឆែកមើលច្រើន។
ខំប្រឹងលេងៗ៖ ក្នុងនាមជាអ្នកជំនួញម្នាក់ អ្នកគួរតែចំណាយពេលរាល់ដែលអ្នកមានទៅលើជំនួញ។ អ្នកជំនួញមិនគិតអីចឹងទេ ពួកគាត់គិតថាពេលវេលានឹងជួយពួកគេឲជោគជ័យ៕

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ