អ្វីខ្លះដែលអតិថិជនត្រូវការពិតប្រាកដ?
មូលដ្ឋានគិត
ដោយចំណាយពេល៤ថ្ងៃក្នុងមួយសប្តាហ៍ ថ្មីៗនេះខ្ញុំបានកត់សំគាល់ឃើញថាប្រភេទស្រោមដៃម្យ៉ាងគឺ “ស្រោមដៃពណ៍ខៀវ” កំពុងតែប្រែក្លាយជាមានប្រជាប្រិយភាពយ៉ាងពិតប្រាកដក្នុងចំណោមអ្នកហាត់ប្រាណ។ ខ្ញុំចូលចិត្តរូបរាងរបស់វា ហើយខ្ញុំបានទិញវាមួយពីហាងដែលធ្លាប់បានលក់វាដែលមានទីតាំងស្ថិតនៅពីរបីជំហានពីក្លឹបហាត់ប្រាណ។
ពីរបីសប្តាហ៍ក្រោយមកផលិតផលនោះកាន់តែមានតំរូវការខ្លាំងឡើង ហើយមនុស្សជាច្រើនចាប់ផ្តើមសំដៅមកខ្ញុំ ហើយសួរនាំពីទីកន្លែងដែលខ្ញុំបានទិញស្រោមដៃនោះ។នៅពេលដែលស្រោមដៃខ្ញុំរហែក ខ្ញុំបានទៅរកទិញមួយទៀតមកផ្លាស់ប្តូរពីព្រោះខ្ញុំមានផាសុខភាពក្នុងការប្រើវាខ្លាំងណាស់។
ការឆ្លើយតបដ៏គួរអោយខកចិត្តដែលខ្ញុំទទួលបានពីម្ចាស់ហាងគឺ “ពេលនេះយើងមិនមានស្រោមដៃនេះឡើយ ហើយម្យ៉ាងទៀតវាមិនល្អសំរាប់ប្រើប្រាស់ពេលហាត់ប្រាណឡើយ ពីព្រោះវានឹងធ្វើអោយបាត់បង់ជាតិខ្លាញ់ពីក្នុងដៃអ្នក”។
ចំលើយរបស់បុរសម្នាក់នោះពិតជាគួរអោយភ្ញាក់ផ្អើលណាស់ពីព្រោះគាត់ឈប់លក់នូវផលិតផលដែលមនុស្សជាច្រើននៅជាប់នឹងហាងរបស់គាត់កំពុងត្រូវការយ៉ាងខ្លាំង!!! មិនត្រឹមតែប៉ុណ្ណោះទេគាត់ថែមទាំងមិនបានផ្តល់ពត៌មានលំអិតពីមូលហេតុដែលវាបណ្តាលអោយបាត់បង់ខ្លាញ់ក្នុងប្រអប់ដៃអោយបានច្បាស់លាស់ ដែលវានឹងបណ្តាលអោយដៃយើងរួមតូចឡើយ។
ដើម្បីយល់ច្បាស់ពីអតិថិជនអ្នកត្រូវក្លាយខ្លួនឯងជាអតិថិជនម្នាក់ក្នុងចំណោមពួកគេ
បើសិនជាថ្ងៃណាមួយម្ចាស់ហាងនោះបានទៅកន្លែងហាត់ប្រាណ គាត់នឹងបានដឹងថាស្រោមដៃនោះពិតជាមានផាសុខភាព ហើយដែលមនុស្សគ្រប់គ្នាចូលចិត្តប្រើវា។ ដូច្នេះគាត់អាចទិញវាយ៉ាងច្រើនយកមកលក់ហើយលក់វាបានយ៉ាងជោគជយ័គ្រប់ពេល។
ការធ្វើអាជីវកម្មOnlineគឺមិនមែន “ផ្ញើរសារអ៊ីមែលលួចលាក់ ឬស្វែងរកកលល្បិចពិសេសអស្ចារ្យ ដែលអាចជួយអ្នកអោយរកលុយបាន១លានដុល្លាក្នុងមួយសប្តាហ៍ឡើយ”តែវាជាសកម្មភាពស្វែងយល់ពីអ្វីដែលអតិថិជនរបស់អ្នកត្រូវការ និងចង់បានពិតប្រាកដ បន្ទាប់មកផ្តល់អោយពួកគេនូវផលិតផលដ៏ជាទីពេញចិត្តសំរាប់បំពេញតំរូវការទាំងនេះ។
ជោគជយ័ជាមួយនឹង Online Marketing
ប្រសិនបើអ្នកចង់ជោគជយ័ជាមួយនឹងOnline Marketing អ្នកត្រូវដាក់ខ្លួនអ្នកផ្ទាល់ជាមួយនឹងអតិថិជន ត្រូវស្វែងយល់ពីរបៀបដែលពួកគេគិត ពួកគេធ្វើ និងប្រព្រឹត្ត។
ចូរឡើងទៅOnlineហើយធ្វើខ្លួនជាអតិថិជនម្នាក់ ព្យាយាមរំលេចចេញរូបភាពនៃស្ថានភាពពួកគេ ដូច្នេះហើយអ្នកបានចាប់ផ្តើមគិតដូចពួកគេ ហើយមើលឃើញនូវអ្វីដែលអ្នកនឹងត្រូវធ្វើ ឃើញអ្វីដែលអ្នកនឹងត្រូវស្វែងរក ហើយទំនិញអ្វីដែលអ្នកនឹងចង់ទិញ។
ចំនុចពិសេសដែលយើងត្រូវធ្វើលើវេបសាយរបស់យើងដែលអាចផ្តល់លទ្ធផលកំណើននៃការលក់ គឺមិនមែនកើតចេញពីការអាននោះឡើយ ប៉ុន្តែវាកើតចេញពីទង្វើដែលត្រូវធ្វើអោយដូចទៅនឹងអតិថិជនរបស់យើងគាត់ធ្វើគ្រប់ពេលវេលា គ្រប់នាទីជាបន្តបន្ទាប់។
ការយល់ច្បាស់ពីរបៀបនៃការគិតរបស់អ្នកចូលទស្សនាគឺជាជំហានដ៏សំខាន់ដើម្បីសាងសង់ភាពជោគជយ័ចំពោះOnline Business បើមិនដូច្នោះទេអ្នកមិនអាចលក់ស្រោមដៃដែលមនុស្សគ្រប់គ្នាពិតជាត្រូវការបានឡើយ។
ការយល់ដឹងអំពីពិភពអ៊ីនធើនែតសព្វថ្ងៃបានបង្កើតអោយមានជា Online Marketing ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មដែលមានសក្តានុពល ដែលក្រុមហ៊ុនអាចប្រើប្រាស់ដើម្បីជំរុញការលក់ទំនិញ និងសេវាកម្ម។ ប្រជាប្រិយភាពនៃផ្សព្វផ្សាយ Internet Marketing ឬ Online Business ក៏កើតឡើងដោយសារភាពជាក់ស្តែងដែលWeb Marketing ត្រូវបានបង្ហាញយ៉ាងច្បាស់ថាវាស្ថិតក្នុងចំណោមវិធីសាស្រ្តយ៉ាងមានប្រសិទ្ធិភាពដើម្បីទាញយកទាំងអតិថិជនដែលមានសក្តានុពល និងអតិថិជនដែលកំពុងមានស្រាប់។
ដើម្បីដំណើរការយុទ្ធនាការដោយជោគជយ័លើOnline អ្នកគ្រប់គ្រងអាជីវកម្ម និងអ្នកទីផ្សារត្រូវយល់ដឹងពីជំហានជាមូលដ្ឋានខាងក្រោម និងធាតុផ្សំផ្សេងៗដែលពាក់ពន្ធ័សំរាប់ដាក់អោយដំណើរការនូវយុទ្ធនាការទីផ្សារអ៊ីនធើនែដ៏ជោគជយ័មួយ។
កំណត់គោលដៅអតិថិជនសំរាប់អាជីវកម្ម
ដើម្បីអាចដំណើរការផ្សព្វផ្សាយតាមអ៊ីធើនែតប្រកបដោយប្រសិទ្ធិភាព ជំហានដំបូងបង្អស់យើងត្រូវកំណត់អ្នកណាដែលនឹងត្រូវចូលរួមជាមួយអតិថិជនផ្ទាល់។ វាសំខាន់ខ្លាំងណាស់ដែលយើងត្រូវដឹងថាតើបណ្តុំនៃអតិថិជនដែលមានសក្តានុពល និងដែលយើងកំពុងមានស្រាប់គឺជាមនុស្សស្រី ប្រុស យុវវយ័ សិស្ស ឬប្រភេទផ្សេងៗដែលយើងអាចកំណត់អត្តសញ្ញាណបាន។ យើងអាចធ្វើការកំណត់អតិថិជនរបស់យើងតាមរយៈទិន្នយ័អតិថិជនដែលមានស្រាប់, តាមរយៈការស្ទាបស្ទង់ ឬធ្វើការស្រាវជ្រាវទីផ្សារ។ វាក៏មានសារសំខាន់ផងដែរក្នុងការយល់ដឹងពីចំណាប់អារម្មណ៍របស់អតិថិជនដែលមានសក្តានុពលរបស់យើង។
ការដឹងពីអ្នកដែលត្រូវចូលរួមផ្ទាល់ជាមួយអតិថិជន និងពីចំណាប់អារម្មណ៍របស់ពួកគេគឺអាចបើកផ្លូវអោយក្រុមហ៊ុនធ្វើការកំណត់នូវប្រភេទពិសេសនៃយុទ្ធសាស្ត្រទីផ្សារអ៊ីនធើនែត ដែលនឹងសមស្របសំរាប់ចាប់យកអតិថិជនត្រឹមត្រូវ។ ក្រោយពីបានដឹងពីអតិថិជនដែលជាគោលដៅរបស់យើង អ្នកទីផ្សារអាចសំរេចចិត្តធ្វើការផ្តោតទៅលើយុទ្ធនាការតាមអ៊ីមែល តាមការផ្សព្វផ្សាយលើប្រពន្ធ័Pay-Per-Click ឬក៏ផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗដែលមានអត្ថនយ័ដើម្បីឈោងចាប់យកអតិថិជនជាគោលដៅរបស់យើង។
ជ្រើសរើសគេហទំពរ័សំរាប់Internet Marketing
ការកំណត់គេហទំពរ័ត្រឹមត្រូវសំរាប់ធ្វើការផ្សព្វផ្សាយ គឺមានសារសំខាន់ដូចទៅនឹងការសំរេចចិត្តធ្វើInternet Marketingដែរ។ ត្រូវកំណត់អ្នកណាជាអតិថិជនដែលមានសក្តានុពល បន្ទាប់មកយើងត្រូវជ្រើសយកវេបសាយណាដែលមានប្រជាប្រិយភាពត្រូវនឹងប្រភេទអតិថិជនរបស់យើង។ ការដាក់ផ្សព្វផ្សាយពាណិជ្ជកម្មដែលគោលដៅអតិថិជនជាប្រុស នៅលើវេបសាយណាដែលអ្នកចូលទស្សនាច្រើនជាស្រី និងមិនអាចជួយយើងបានឡើយ។ យើងអាចផ្សព្វផ្សាយនៅទីកន្លែងណាក៏ដោយ ជាការសំខាន់គឺត្រូវបំពេញឱ្យពួកគេជាមួយនឹងការផ្សព្វផ្សាយនិងយុទ្ធនាការនៅលើគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន។ ការផ្សព្វផ្សាយតាមរយៈអ៊ីមែលក៏ជាវិធីមួយក្នុងការជំរុញការផ្សព្វផ្សាយOnlineផងដែរ។
ប្រើប្រាស់ Facebook, Twitter, Youtube, StumbleUponផ្សព្វផ្សាយតាមវេបសាយបណ្តាញសង្គមដូចជា Facebook, flixter, twitter និងវិដេអូផ្សព្វផ្សាយតាមYoutubeអាចជាទំរង់ល្អមួយសំរាប់ផ្សព្វផ្សាយOnlineដែលអាចដាក់តាម pay-per click, ផ្ទាំងពាណិជ្ជកម្ម និងតាមទំរង់អាទិភាពផ្សេងទៀតនៃការផ្សព្វផ្សាយតាមអ៊ីនធើនែត។ ដូច្នេះវាអាចមានសារសំខាន់សំរាប់អ្នកទីផ្សារ និងភ្នាក់ងារផ្សព្វផ្សាយដើម្បីចូលរួមក្រុមពិភាក្សាលើអ៊ីធើនែត និងតាមបណ្តាញសង្គមផ្សេងៗ។ ការបង្កើតFacebook Group សំរាប់ផ្សព្វផ្សាយយីហោក៏អាចជាវិធីមួយល្អសំរាប់យុទ្ធសាស្រ្តទីផ្សាតាមអ៊ីនធើនែតផងដែរ។
បង្កើតមាតិការផ្សព្វផ្សាយតាមអ៊ីនធើនែត (Internet Ad Content)
ក្រោយពីបានដឹងពីអ្នកដែលជាត្រូវចូលរួមជាមួយនឹងអតិថិជន និងជ្រើសរើសវេបសាយដែលត្រូវប្រើប្រាស់សំរាប់ផ្សព្វផ្សាយOnlineរួចហើយ ជំហានបន្ទាប់គឺត្រូវបង្កើតមាតិការសំរាប់ផ្សាយពាណិជ្ជកម្ម។ អ្នកជំនាញបានផ្តល់ដំបូន្មានថា មាតិការល្អគឺជាការផ្សព្វផ្សាយទាំងឡាយណាដែលផ្តោតចំពោះអតិថិជនជាជាងទៅលើក្រុមហ៊ុន។ ការប្រើប្រាស់ពាក្យដូចជា “អ្នក” និង “របស់អ្នក” ក្នុងការផ្សព្វផ្សាយគឺល្អប្រសើជាងពាក្យដូចជា “ខ្ញុំ” “របស់ខ្ញុំ” “យើង” ឬ “របស់យើង” ជាដើម៕
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment