តើ​អ្នក​អាច​រក​លុយ​លើ​​ Internet ​ដោយ​ខ្លួន​ឯង​ដោយ​របៀប​ណា​ខ្លះ?

នាក់បានមើលអត្ថបទនេះ

ពិត​ប្រាកដ​ណាស់​អ្នក​កំពុង​តែ​មាន​ការ​ងារ​មួយ​ដែល​អាច​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​ ប៉ុន្ដែ​បើ​អ្នក​ចំណាយ​ពេល​វាលា​ខ្លះ​ជា​មួយ​ចំណេះ​ដឹង​ដែល​លោក​អ្នក​មាន​ស្រាប់​ ដើម្បី​រកប្រាក់​បន្ថែម​មួយ​កម្រិត​ទៀត​តាម​ប្រព័ន្ធ​ អ៊ីន​ធឺណែត វា​ក៏​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដែរ។​
វា​មិន​មែន​ជា​ផ្លូវ​កាត់​អ្វី​ទេ​ជាមួយ​វិធី​នេះ ប៉ុន្ដែ​បើ​អ្នក​ខិត​ខំ​ប្រឹង​ប្រែង​និង​ចំណាយ​ពេល​វេលា​ខ្លះ​នោះ​អ្នក​នឹង​អាច​រក​ប្រាក់​បាន​ ជាមួយ​​វិធី​ដែល​ស្រប​ច្បាប់​មួយ​ចំនួន​ និង ខ្លីៗ​នេះ​​​លើ​ប្រព័ន្ធ​អ៊ឺនធឺណែត។
-ផ្ដើម​ដោយ​ការ​បង្កើត​ គេហទំព័រ (Website)ឬ ប្លុក (Blog) កំណត់​បណ្ដាញ​ជាមួយ​នឹង​ការ​រក​ចំណូល​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដូចជា Google AdSense និង​ BuySellAds ជាដើម។ អ្នក​អាច​លក់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​ដោយ​ផ្ទាល់​តាម​រយៈ Google DFP ( Advertisement Software As a Service)។ ចូលជា​សមាជិក​វ៉េបសាយ​សាក​ល្បង​នៅ​ឯ UserTesting បន្ទាប់​មក​អ្នក​អាច​ចំណាយ​សាកល្បង​សម្រាប់​វ៉េបសាយ​ដែល​អ្នក​រំពឹង​ទុក​។
-ដាក់​ដំណើរ​ការ​អ៊ីម៉ែល​មួយ​ដែល​អាច​ប្រើប្រាស់​ និង​ស្វែង​រក​អ្នក​ឧបត្ថម្ភ​បាន​ដូចជា​ MailChimp (Email Marketing Service) ឬ​ក៏​ប្រើ​ប្រាស់​កម្មវីធី​សេវាកម្ម​​ដែល​មនុស្ស​អាច​បង់​ថ្លៃ​ឲ្យ​អ្នក​បាន​ដូចជា Subsciption Model។
-បង្កើត​ប៉ុស្ដិ៍​ YouTube Channel និង​ចូល​ជា​សមាជិក​របស់​ YouTube ដើម្បី​ លក់វិឌីអូរ​របស់​អ្នក​។ អ្នក​ក៏​អាច​ប្រើ​ប្រាស់​ Oneload ដើម្បី​ជួយ​ក្នុង​ការ​ផ្សព្វផ្សាយ​បន្ថែម​ក៏​បាន។
-បង្កើត​អ្វី​ដែល​ថ្មី​ ដែល​កើត​ចេញ​ពីគំនិត​ច្នៃ​ប្រឌិត​របស់ អ្នក​ ដូចជា កាបូប គ្រឿង អលង្ការ គំនូរ សម្ភារៈ​រថយន្ដ​ ដោយ​ដាក់​លក់​នៅ​លើ​បណ្ដាញ​គេហទំព័រ​ពាណិជ្ជកម្ម​មួយ​ចំនួន​ដូចជា​​ Etsy, ArtFire or eBay។
-បង្កើត​វ៉េបសាយ​សម្រាប់​លក់​ដោយ​ខ្លួន​ឯង​​ដោយ​ប្រើប្រាស់​ Shopify ឬ SquareSpace យើង​អាច​លក់​បាន​ទាំង​ពីរ ទាំង​ទំនិញ​ និង​សេវាកម្ម​ពី​ការ​ទាញ​យក​ផ្សេង​លើ​វ៉េបសាយ​យើង​។
-បង្កើត​ភាព​ទាក់​ទាញ​ផ្សេង​ៗ​ដូចជា ការ​បង្កើត​ម៉ូដ​អាវយឺត ហើយ​ដាក់​ពួក​វា​នៅលើ​បណ្ដាញ​ Theadless, Zazzle ឬ CafePress។
-អាច​សរសេរ​ជា​សៀភៅ និង​យក​វាមក​ផ្សព្វផ្សាយ​នៅ​លើ​ Kindle Store, Google Play ឬ iBooks ជា​ដើម។ អ្នក​ក៏​អាច​ដាក់លក់​សៀវភៅ ebook របស់​អ្នក​តាម​រយៈ​វ៉េបសាយ Smashwoodsand ឬ BookBaby ក៏បាន​។
-ធ្វើ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ទៅជា​គ្រូ​ម្នាក់​នៅ​តាម​ប្រព័ន្ធ​អ៊ឺនធឺណែត ឬ តាម​រយៈ Udemy និង SkillShare ដើម្បី​ទទួល​បាន​កម្រៃ​ពី​ការ​បង្រៀន និង​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​របស់អ្នក​។
-គួរ​រៀន​ពី​របៀប​សរសេរកូដ បន្ទាប់​មក​អ្នក​អាច​អភិវឌ្ឍន៍​គម្រោង​របស់​អ្នក​បាន​កាន់​តែ​ប្រសើរ​។ អ្នក​អាច​រៀន​បាន​នៅ​វ៉េបសាយ Guru ឬ eLance ឬ Rent-a-Coder (now Freelancer.com)។
-ធ្វើខ្លួន​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​ជំនួយ​ការ​ផ្នែក​ការិយាល័យ ឬរដ្ឋបាល​ បច្ចេកទេស​ណាមួយ​ទៅ​អតិថិជន​ពី​ការងារ​របស់​អ្នក ឬអ្នក​អាច​បង្កើត​ជា​វេទិកា​ការងារ​នៅ​លើ​បណ្ដាញ​ផ្សេងៗ​ ដូចជា​ elance, TaskRabbit និង​ doDesk ។
-បង្កើត​កម្មវីធី​ផ្សេងៗ​ដើម្បី​ជួយ​ដល់​មនុស្ស​នៅ​ទូទាំង​ពិភព​លោក ដោយ​ការ​បង្ហោះ​វីដេអូ​តាម​រយៈ​ Google Helpouts។ លោក​អ្នក​អាច​បង្កើត​ជា​កម្មវិធីរៀន​សូត្រ​ផ្សេង​ដូចជា វិធី​ធ្វើ​ម្ហូប ការ​រៀន​គណិតវិទ្យា ឬ​ការ​ផ្ដល់​ពី​អនុសាសន៍​​ផ្សេង​ៗ​ក្នុង​ការ​ថែទាំ​សុខភាព​ក៏បាន​។
-សរសេរ​កម្មវិធី​ អ៊ីនធឺណែត ​ផ្សេង ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ប្រើប្រាស់​របស់​មនុស្ស​ ដូចជា ​កម្មវិធី​ប្រតិបត្ដិការ​លើ​ប្រព័ន្ធ​ទូរស័ព្ទ iOS និង​ Android បន្ទាប់​មក​ដាក់​លក់​កម្មវិធី​ទាំង​នេះ​នៅ​លើ​បណ្ដាញ CodeCanyon, Chupa ឬ BinPress ក៏​បាន។
-តើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​សម្លេង​ល្អទេ​? ចុះឈ្មោះ​ក្នុង​ អូឌីយ៉ូ (Audio)នៅឯវ៉េបសាយ Umano ឬ​អាច​ក្លាយ​ទៅ​ជា​សម្លេង​​ដ៏ពេញ​និយម​មួយ ​ដូច​ជា​តារានៅ​ឯ VoiceBunny និង​ Voice 123 ។
-ថតសម្លេង​ចម្រៀង​របស់អ្នក​ ហើយ​ដាក់​វា​លក់​នៅ​លើ​ Music Stors ដូច​ជា Amazon MP3 iTunes, Pandora ឬ Spotify តាមរយៈ វ៉េបសាយ Distrokid, Tuncecore, Loudr.fm និង​ CDBaby ជាដើម​។ អ្នក​ក៏​អាច​ក្លាយ​ជា AudioJungle, Pond5 និង​ Bandcamp ក៏បាន​។
-ចូល​ជាសមាជិក​របស់​ក្រុមហ៊ុន Amazon និង​ហាង​លក់​នៅ​តាម​អ៊នឡាញ​ផ្សេង​ បន្ទាប់​មក​អ្នក​អាច​ទទួល​បាន​លុយ​ជាច្រើន​ពី​ការ​ផ្ដល់​សេវាកម្ម​របស់​អ្នក​នៅ​តាម​បណ្ដាញ​ទាំង​នេះ​។ អ្នក​ក៏​អាច​ប្រើ​កម្មវិធី​ផ្សេង​ទៀត​ដូចជា​ Vigilink, ShareASale CJ ឬ LikSahare ​ដើម្បី​ដឹង​អំពី​ព័ត៌មាន​ផ្សេង​ពី​វ៉េបសាយ​ដ៏ទៃ។
-ការ​អប់រំ​ផ្សេង​ៗ និង​អាជីព​ជា​គ្រូ​បង្រៀន អាច​ជួយ​បាន​យ៉ាង​ច្រើន​ជាមួយ​នឹង​កិច្ចការ​សាលា​របស់​សិស្ស​ ដូច្នេះ​អ្នក​ត្រូវ​ផ្ដល់​សេវាកម្ម​លើការ​បង្រៀន​តាម​អ៊នឡាញ ឬថ្នាក់​រៀន​តាម​អ៊នឡាញ​ ដើម្បី​ក្លាយ​ទៅជា​គ្រូលើ​បណ្ដាញ Tutor.com, InstaEdu និង​ TUtorVista។
-ដាក់​លក់​វត្ថុ​ប្រើប្រាស់​ដែល​អ្នក​មាន​​ដូចជា សៀវភៅ​ចាស់ៗ តុក្កតា​កូន​ក្មេង​ និង​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​អ្នក​មាន នៅ​តាម​វ៉េបសាយ​ដូចជា eBay,Craigslist, India និង OLX ។
-ចាប់​ផ្ដើម​បង្កើត​គណនេយ្យ​ក្នុង Fiverr និង PeoplePerHour បន្ទាប់​មកអ្នក​នឹង​ទទួល​បាន​ជម្រើស​នៃ​ការ​ផ្ដល់​សេវា​ជាច្រើន​ពី​ការ​បង្កើត​ទាំង​នេះ​។

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ