សព្វថ្ងៃនេះរបររកចំណូលពីអ៊ីនធឺណិត (Make Money Online) កំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណិត ហើយវិធីដែលគេអាចសាងប្រាក់ចណូលបាននោះមានច្រើនវិធីតាមចំណង់ចំណូលចិត្ត និងចំណេះដឹងរបស់គេដែលអាចធ្វើបាន មានដូចជា៖ Youtube Partner, Google Adsense ជាដើម។ Youtube ជាវិធីរកប្រាក់ចំណូលដែលពេញនិយមជាងគេ វិធីនេះគឺតម្រូវអោយមានអ្នកទស្សនា វីដេអូរបស់យើងច្រើន ឬមានអ្នកចុចលើផ្ទាំងពាណិជ្ជកម្ម (Ads) របស់យើងដែល Google ដាក់បង្ហាញលើវីដេអូរបស់យើង ឬស្ថិតនៅខាងលើផ្នែកខាងស្ដាំនៃវីដេអូយើង ។ វិធីនេះងាយស្រួលជាងគេ ដោយអ្នកគ្រាន់តែត្រូវការចេះកាត់ត ឬកែឆ្នៃវីដេអូ និង
ចេះប្រើប្រាស់អ៊ីនធឺណិតក៏យើងអាចសាងប្រាក់ចំណូលបានដែរ។ វាពិតជាងាយស្រួល និងអាចរកប្រាក់ចំណូលបានច្រើនលើសពីអ្វីដែលអ្នកនឹកស្មានមិនដល់ ក៏ប៉ុន្តែវាត្រូវការភាពអត់ធ្មត់តស៊ូព្យាយាមសម្រាប់ដំណាក់កាលដំបូងទើបលោកអ្នកអាចទទួលជោគជ័យលើរបរនេះបាន។
ចេះប្រើប្រាស់អ៊ីនធឺណិតក៏យើងអាចសាងប្រាក់ចំណូលបានដែរ។ វាពិតជាងាយស្រួល និងអាចរកប្រាក់ចំណូលបានច្រើនលើសពីអ្វីដែលអ្នកនឹកស្មានមិនដល់ ក៏ប៉ុន្តែវាត្រូវការភាពអត់ធ្មត់តស៊ូព្យាយាមសម្រាប់ដំណាក់កាលដំបូងទើបលោកអ្នកអាចទទួលជោគជ័យលើរបរនេះបាន។
ដើម្បីសាងប្រាក់ចំណូលជាមួយ Youtube បានលោកអ្នកត្រូវ៖
- មានអ៊ីនធឺណិត និងចេះប្រើប្រាស់អ៊ីនធឺណិតគួរសម
- ចេះប្រើប្រាស់កម្មវិធីកាត់តវីដេអូណាមួយ ឬមានម៉ាស៊ីនថតរូប ទូរស័ព្ទដែលអាចថតវីដេអូបាន
- មានគណនី Google account (gmail)
ជំហ៊ានដំបូងលោកអ្នកត្រូវមាន Google Account ឬ Gmail ជាមុនសិន
- ចូលទៅកាន់គេហទំព័រ Youtube និងចុចប៉ូតុង Sign in ហើយវាយបញ្ចូល Password gmail របស់អ្នកដើម្បីចូលទៅបង្កើត Channel Youtube
- ក្រោយពេលបង្កើត Channel youtube រូចហើយលោកអ្នកត្រូវចូលទៅ Verify channel របស់អ្នកសិន ដោយជ្រើសរើសប្រទេសដែលយើងរស់នៅ និងបញ្ចូលលេខទូរស័ព្ទដែលកំពុងប្រើ រូចចុច Submit និងចាំទទួលលេខកូដ 6 ខ្ទង់ដែល Google ផ្ញើរទៅទូរស័ព្ទដៃរបស់អ្នក ហើយយកមកវាយបញ្ចូល verification code រូចចុច Submit
- ដើម្បីធ្វើអោយអោយវីដេអូរបស់យើងបង្ហាញផ្ទាំងពាណិជ្ជកម្ម និងអាចរកប្រាក់ចំណូលបានលោកអ្នកត្រូវ Enable Monetization ក៏ប៉ុន្តែ Google មិនទាន់បានអនុញ្ញាអោយប្រទេសខ្មែរយើងរកស៊ីរបៀបនេះជាមួយក្រុមហ៊ុននោះទេ (ត្រង់ Monetization គឺមិនមានប៉ូតុង Enable) ដូច្នេះលោកអ្នកត្រូវចូលទៅប្ដូរប្រទេសជាមុនសិនដោយលោកអ្នកអាចជ្រើសរើសប្រទេសណាដែលក្រុមហ៊ុន Google បានអនុញ្ញាត ឧ. សហរដ្ឋអាមេរិក, ស៊ាំងហ្គាពួរ, កាណាដា ជាដើម ។ បន្ទាប់ពីប្ដូរប្រទេសរួចហើយទើបវាបង្ហាញប៉ូតុង Enable នៅត្រង់ Monetization ។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment