បើសិនជាអ្នកក្រឡេកទៅមើលស្មាតហ្វូនរបស់អ្នក, អ្នកប្រហែលជាគិតថា វាជាឧបករណ៍មួយដែលអ្នកចំណាយលុយ ទិញមកដើម្បីបម្រើសេចក្តីត្រូវការ និងប្រើប្រាស់ជាការងារប្រចាំថ្ងៃ។ តើអ្នកដែលគិតថា ទូរស័ព្ទ ដែលយើងប្រើប្រាស់ រាល់ថ្ងៃនេះយើងក៏អាចរកប្រាក់ឱ្យយើងបានដែរ។
ថ្ងៃនេះ យើងខ្ញុំសុំធ្វើការណែនាំ មិត្តអ្នកអានទាំងអស់គ្នានូវកម្មវិធីចំនួន 4 ដែលលោកអ្នកអាចរកលុយពីវាបាននៅលើ Android៖
ជាកម្មវិធីមួយ ដែលយើងអាចរកប្រាក់បាន ដោយគ្រាន់តែដោនឡូតកម្មវិធី ឬ ហ្គេម ដើម្បីធ្វើតេស្ត និងប្រើប្រាស់រាល់កម្មវិធី ឬ ហ្គេម ដែល appcasher បានដាក់ឱ្យដោយផ្ទាល់។ រួចនឹងទទួលបាន Credit ដែលយើងអាចប្តូរយកជា Gift Cards ដើម្បីទិញទំនិញនៅលើ Amazon ឬ iTunes ឬក៏ផ្ទេរវាចូលគណនី PayPal របស់យើងក៏បានដែរ។ ហើយប្រសិនបើយើង ណែនាំមិត្តភក្ដិបន្ថែម យើងនឹងទទួលបាន Credit បន្ថែមដែរ។
ជាកម្មវិធី ដែលយើងអាចរកប្រាក់ តាមរយៈដោនឡូតកម្មវិធីដែលឥតគិតថ្លៃ, មើលវីដេអូ, ចុះឈ្មោះ នៅលើ website, និងបំពេញពត៌មាន ស្ទង់មិតិផ្សេងៗទៀត ហើយយើងក៏អាចណែនាំមិត្តភក្តិ ដើម្បីបានប្រាក់បន្ថែមដែរ។ លោកអ្នកអាច ដកប្រាក់បានភ្លាមៗ ជាមួយនិងគណនី PayPal នៅពេលដែលទទួលបានប្រាក់ចាប់ពី 1 ដុល្លារឡើងទៅ។
ជាកម្មវិធីពិសេស សម្រាប់អ្នកចូលចិត្តថតរូប ដោយយើងអាចអាប់ឡូត រូបភាពស្អាតៗ ដូចជារូបទេសភាព, ដំណើរកំសាន្ត, រូបភាពអាហារ ផ្សេងៗ ដើម្បីដាក់លក់ អនឡាញតែម្តង។ វាមានលក្ខណៈស្រដៀងទៅនឹង Instagram ដែរ រួចយើងនឹងបានលុយនៅពេលមានអ្នកណាទិញរូបរបស់យើង។ នៅពេលទឹកប្រាក់យើងទទួលបាន 5 ដុល្លារ ឡើង យើងនឹងអាចដកប្រាក់បាន។
កម្មវិធីនេះ តម្រូវឱ្យយើងតេស្ដ កម្មវិធី និង ហ្គេម ដែរ ហើយផ្តល់ជាមិតិ និងណែនាំមិត្តឱ្យចូលរួមលេងជាមួយយើង ដើម្បីសន្សំពិន្ទុ។ នៅពេលយើងទទួលបានពិន្ទុដល់ 1000 យើងអាចប្តូរបាន 1 ដុល្លារ ដើម្បីទិញកម្មវិធី នៅក្នុង Play Store ឬ ផ្ទេរចូលគណនី PayPal ក៏បាន។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment