ស្របពេលដែលប្រទេសកំពុងអភិវឌ្ឍន៍ មានវិស័យច្រើនណាស់ដែលត្រូវការធនធាន ជាពិសេសគឺជំនាញ បច្ចេវិទ្យាដើម្បីកសាងប្រព័ន្ធសិក្សា ក៏ដូចជាបង្កើតនៅកម្មវិធីថ្មីដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យើងតែម្ដង ។
តើខណៈពេលដែលសិស្សនិស្សិតដែលទើបបញ្ចប់វិទ្យាល័យរួចមក ហើយកំពុងបន្ដការសិក្សានៅថ្នាក់មហាវិទ្យាល័យ តើមុខរបរអ្វីខ្លះដែលអាចរកចំណូលដែលមិនពឹងទៅលុយអ្នកផ្ទះទាំងស្រុងនោះ ហើយខាងក្រោមនេះគឺជា របរបន្ដិចបន្ទួចអាចជួយអ្នកបាន មិនថាអ្នករៀនជំនាញអាយ ធី ឬ ជំនាញអ្វីផ្សេងទៀតនោះទេ អោយតែអ្នកមានសម្ថតភាព គឺអាចរកចំណូលបានដូចគ្នា ។
១. Facebook Page
Facebook Page នេះដែរ គឺនិយាយដល់ Page ដែលអាចប្រើប្រាស់បានដូចជា Facebook អញ្ចឹងដែរ គ្រាន់តែមានលក្ខណៈស្មុកស្មាញជាង Facebook បន្ដិច ព្រោះគេបង្កើតឡើងមកសម្រាប់អោយបណ្ដាប្រជាជនដែលមានបំណងចង់បង្ហាញនៅផលិតផល សេវាកម្ម ឬ ក៏ព័ត៌មានផ្ទាល់ខ្លួន ទៅអោយអ្នកដ៏ទៃដឹងបានកាន់តែច្រើន តាមរយៈការ Like page បានច្រើន និង Boost Page ជាដើម ។
សម្រាប់ Facebook Page នៅក្នុងប្រទេសយើងសព្វថ្ងៃគេឃើញមានច្រើនណាស់ ជាពិសេសគឺទាក់ទងខាងផ្នែកកំសាន្ដ លក់ទំនិញ បណ្ដាញព័ត៌មានផ្សេងៗ ជាដើម ដែលត្រូវបានគេផុសរាល់ថ្ងៃ ។
ទោះបីវាមានច្រើនក៏ពិតមែន តែមានចំណុចខ្លះ អ្នកដែលមាន Facebook Page មិនបានដឹងអស់នោះទេ ដូច្នេះហើយប្រសិនបើអ្នកចេះច្រើន អ្នកអាចរកចំណូលតាមនេះបាន ព្រោះបច្ចុប្បន្នមានម្ចាស់អាជីវកម្មមួយចំនួនកំពុងត្រូវការអ្នកគ្រប់គ្រង់ Page របស់គាត់ ។
២. របរអនឡាញ
សម្រាប់របរមួយនេះវិញ មិនត្រឹមតែអ្នករៀនអាយធីទើបអាចធ្វើបាន និស្សិតរៀនជំនាញផ្សេងទៀតក៏បានដែរ ព្រោះយើងអាចនិយាយបានថាជាឈ្មួញកណ្ដាលសម្រាប់លក់ផលិតបន្ដ ដើម្បីបានកំមីស្យុង បន្ថែមពីលើផលិតផល ឬ សេវាកម្មនោះ ។
ដូច្នោះហើយ ប្រសិនបើអ្នកទំនេរពីការរៀនសូត្រ អ្នកអាចគិតមើលថាតើអាចលក់អ្វីបាន អាចរកចំណូលអ្វីបានបន្ថែម ដើម្បីកុំអោយចាយលុយអ្នកផ្ទះច្រើនពេក ។
៣. អ្នករចនាក្រាហ្វិច
មួយនេះវាហាក់ពិបាកបន្ថិចសម្រាប់និស្សិតមួយចំនួនដែលនៅចេះតិចតួច តែអ្នកក៏អាចរកចំណូលបានដែរ ហើយប្រសិនបើអ្នកមានដុងខាងនេះហើយ គឺមានលុយចាយច្រើនតែម្ដង ព្រោះមុខជំនាញនេះកម្រមានអ្នកចេះច្រើនណាស់ ណាមួយទីផ្សារស្រុកយើងក៏នៅទូលាយដែរ ដូច្នេះអ្នកមានឪកាសច្រើនដើម្បីវាយលុកទីផ្សារ បានមុនគេ។
សម្រាប់ជំនាញនេះអ្នកអាចក្លាយជា អ្នកកាត់តរូបភាព កាត់វីដេអូ ជាដើមទៅតាមអ្វីដែលអាចធ្វើបាន ព្រោះវាត្រូវការតែកុំព្យូទ័រមួយជាការស្រេច ។
៤. YouTube
YouTube គឺជាទីផ្សាររកលុយធំជាងគេដែលអ្នកអាចធ្វើបានដោយខ្លួនឯង រហូតដល់មនុស្សមួយចំនួនសម្រេចចិត្តឈប់ធ្វើការអោយគេ ហើយស្វែងរកអ្វីដែលថ្មីដើម្បី អាប់ឡោតចូល YouTube ដើម្បីបានលុយទៀតផង ។
តែសម្រាប់យើងនៅជាសិស្សវិញ អ្នកអាចថតពីសកម្មភាពប្រចាំថ្ងៃរបស់អ្នក ដែលគិតថាល្អ នឹងចែករំលែកទៅអោយគេរាល់គ្នាបានដឹងទៀតនោះ ហើយអាចទាញចំណូលបានតាមរយៈអ្នកចូលមើលរាល់់ថ្ងៃនេះតែម្ដង ។
ជាពិសេសអ្នកនឹងចាំទទួលលុយរាល់ខែប្រសិនបើ អាខោន YouTube របស់អ្នកត្រូវបានទទួលស្គាល់ពីក្រុមហ៊ុន ដែលអនុញ្ញាតអោយអ្នករកលុយបានហើយនោះ ។
ជាពិសេសអ្នកនឹងចាំទទួលលុយរាល់ខែប្រសិនបើ អាខោន YouTube របស់អ្នកត្រូវបានទទួលស្គាល់ពីក្រុមហ៊ុន ដែលអនុញ្ញាតអោយអ្នករកលុយបានហើយនោះ ។
តែកុំផ្ដោតទៅលើវាតែមួយមុខ ព្រោះអាចធ្វើអោយអ្នកភ្លេចការសិក្សាបាន ដូច្នេះត្រូវឆ្លៀតធ្វើនៅពេលទំនេរបានហើយ កុំអោយប៉ះពាល់ដល់ម៉ោងរៀនសូត្ររបស់អ្នក ។
គួរបញ្ចាក់ថា របរខាងលើនេះ គឺជាចំណុចមួយតូច ដែលអ្នកគួរដឹងប្រសិនបើអ្នកចង់រកលុយរៀនដោយខ្លួនឯង នឹងការចាយវាយប្រចាំថ្ងៃ តែសូមចាំដែរថា ពេលដែលអ្នកចាប់ផ្ដើមធ្វើវាកុំរំពឹងលើផលចំណេញច្រើនពេក ព្រោះអាចនឹងធ្វើអោយអ្នកធុញទ្រាននៅពេលណាមួយបាន ដូច្នេះ សូមធ្វើវាដោយសប្បាយចិត្ត ជាមួយពេលទំនេរ ទើបជាការល្អ ៕


តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment