មេរៀន​ទាំង៤​ដើម្បី​រកលុយបាន​រាប់លាន

នាក់បានមើលអត្ថបទនេះ
ព្យាយាមធ្វើការ យកចិត្តទុកដាក់លើគោលដៅ និងចែករំលែកទៅសហគមន៍របស់អ្នកវិញពេលអ្នកបានជោគជ័យក្នុងជីវិត។ ប៉ុន្តែអ្នកត្រូវការមេរៀនទាំង៤នេះដើម្បីជោគជ័យ៖


១/ ជោគជ័យធំធេងត្រូវការពេលវេលា
ក្នុងអាជីពអ្វីក៏ដោយ ការឡើងទៅឱ្យដល់កម្រិតកំពូលមិនអាចធ្វើបានភ្លាមៗទេ។ អ្នកត្រូវការព្យាយាម និងការអត់ធ្មត់។ អ្នកត្រូវតែរៀនបរាជ័យដើម្បីជោគជ័យនិងរក្សាការតស៊ូបើអ្នកចង់បានជោគជ័យក្នុងកិច្ចការអ្វីមួយ។

២/ អ្នកត្រូវចាប់ផ្តើមពីតូចទៅធំ
ជារឿងដែលពិបាកទៅរួចណាស់ដែលអ្នកនឹងទទួលបានជោគជ័យខាងហិរញ្ញវត្ថុភ្លាមៗនៅពេលចាប់ផ្តើម។ ការចាប់ផ្តើមពីតូចទៅ និងព្យាយាមឡើងបន្តិចម្តងៗជាមធ្យោបាយដែលមានភាពប្រាកដប្រជាបំផុត។ អ្នកនឹងមិនអាចទទួលបានផលចំណេញភ្លាមៗបានទេ ដូច្នេះជារឿងល្អដែលអ្នកត្រូវសាកល្បងយុទ្ធសាស្រ្តផ្សេងៗនៅពេលចាប់ផ្តើមដើម្បីរកមើលវិធីណាដែលល្អបំផុតសម្រាប់អ្នក។

៣/ កុំព្យាយាមយកតម្រាប់តាមជោគជ័យនរណាម្នាក់
ស្វែងរកកម្លាំងចិត្តពីមនុស្សជោគជ័យក្នុងវិស័យរបស់អ្នក ហើយព្យាយាមបង្កើតយុទ្ធសាស្រ្តផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែអ្នកមិនត្រូវធ្វើតាមគំរូជោគជ័យរបស់អ្នកដទៃទាំងស្រុងទេ អ្នកត្រូវប្រាកដក្នុងចិត្តថាអ្នកមានទស្សនវិស័យផ្ទាល់ខ្លួនច្បាស់លាស់ដែលត្រូវដើរតាម ហើយត្រូវតែផ្តោតលើផ្លូវរបស់អ្នកជានិច្ច។

៤/ ធ្វើជាគំរូក្នុងសហគមន៍របស់អ្នក
ការព្យាយាមនិងផ្តោតលើគោលដៅរបស់អ្នកជារឿងសំខាន់ហើយ ប៉ុន្តែរឿងដែលសំខាន់ដូចគ្នាគឺការចែករំលែកទៅក្នុងសហគមន៍របស់អ្នកវិញ។ មានសេដ្ឋីច្រើនណាស់ដែលព្យាយាមរក្សាអាថ៌កំបាំងនៃផ្លូវនាំទៅរកការមានបាន ប៉ុន្តែអ្នកមានពិតប្រាកដគឺជាមនុស្សដែលចេះចែករំលែកទាំងធនធាននិងបទពិសោធន៍ជីវិតដល់អ្នកដែលចង់ចេះចង់ដឹង។

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ