អ្នកប្លក់ ឬអ្នកប្រកបអាជីវកម្មតាម Online គ្រប់គ្នាពិតជាដឹងហើយថា Adsense ជាមធ្យោបាយមួយដែលជួយពូកគេអាចរកលុយបានយ៉ាងងាយស្រួល ប៉ុន្តែអ្វីដែលពិបាកនោះគឺ Google នឹងមិនងាយអនុញ្ញាតផ្ដល់គណនី Adsense នោះទេ បើ ប្លក់ ឬវែបសាយរបស់អ្នកមិនទាន់បំពេញគ្រប់តាមលក្ខខណ្ឌដែលចាំបាច់នោះ។ ទាំងនេះគឺដោយសារការផ្លាស់ប្ដូរនីតិវិធីក្នុងការផ្ដល់ឲ្យនូវ គណនី Adsense។
ម្ចាស់វែបសាយ ឬប្លក់ជាច្រើនតែងតែចង់បានគណនី Adsense មួយមកជាកម្មសិទ្ធិ ប៉ុន្តែភាគច្រើននៃពួកគេនឹងមិនទទួលបាននោះទេ។ នេះជាឱកាសមួយសម្រាប់អ្នករកស៊ីតាម Online បានព្យាយាមលក់គណនីរបស់គេទៅអោយ ម្ចាស់វែបសាយ ឬប្លក់ទាំងនោះដែលមិនបានជោគជ័យក្នុងការបង្កើតគណនីនេះ។ ខ្ញុំសូមផ្ដល់ជាយោបល់ទៅអ្នករាល់គ្នាកុំអោយទិញគណនីទាំងនោះ ពីនរណាម្នាក់ដែលព្យាយាមលក់គណនីអោយអ្នក ព្រោះថាវាមិនស្រប់ទៅតាមលក្ខខណ្ឌនៃសេវាកម្មរបស់ Adsense ហើយគណនីនោះ នឹងប្រឈមពីការបិទគ្រប់ពេល ដោយមិនបញ្ជាក់ប្រាប់ជាមុននូវមូលហេតុពីសេវាកម្មនេះ ។ បើអ្នកមិនចង់បាត់បង់ឱកាស និងថវិកាដែលខំសន្សំយូរមកហើយ សូមកុំទិញគណនីទាំងនោះអោយសោះ ត្រូវព្យាយាមដោយអត់ធ្មត់បំផុត មុននឹងក្រោយអ្នកនឹងបានជាមិនខាន់ ងាកមកធ្វើវែបសាយរបស់អ្នកអោយមានប្រយោជន៍ និងទាកទាញអ្នកទស្សនាអោយបានច្រើន ជាមុនសិន។
ប្រសិនបើអ្នកចង់បានគណនីរបស់ Google Adsense ជាកម្មសិទ្ធិ ហើយមិនទាន់បាននោះសូមកុំបារម្ភ ខ្ញុំនឹងចែករំលែកវិធីដែលអាចទទួលបានគណនីនេះ ដោយស្របច្បាប់ហើយ យ៉ាងឆាប់រហ័សដោយមិនចំណាយពេលយូរឡើយ ធានាថានឹងទទួលបាន ១០០% ព្រោះវិធីនេះខ្ញុំ និងអ្នកផ្សេងទៀតក៏បានសាករួចហើយដែរ ក្នុងឆ្នាំ ២០១៣នេះ តែវិធីនេះមិនធានាថានឹងអាចទៅរួចនៅពេលក្រោយនោះទេ ព្រោះពេលមុនក៏អញ្ចឹងដែរ នៅក្នុង Blogspot ក៏ងាយទទួលបានគណនីនេះដែរកាលពីឆ្នាំ ២០០៦ តែពេលនេះគឺមិនងាយនឹងបាននោះទេ សូមប្រញាប់ឡើង ហើយជួយចែករំលែកដល់មិត្តរបស់អ្នកផង។
ខាងក្រោមនេះជាវីដេអូ ដែលខ្ញុំសាកល្បងហើយទទួលបានជោគជ័យ ពេលដែលអ្នកមើលវីដេអូនេះ វានឹងចេញ Adsense នៅពេលដែលយើងកំពុងមើល ជម្រាបថាវីដេអូនេះខ្ញុំដាក់យួរហើយ ហើយក៏មានអ្នកមើលច្រើនដែរ តែទើបថ្ងៃនេះ ខ្ញុំដឹងពីវិធីនេះ ក៏សាកល្បងមើលហើយក៏បានសម្រេចមែន។
ជំហានដែលទទួលបានគណនី Adsense៖
ថ្មីនេះខ្ញុំបានធ្វើការស្រាវជ្រាវរកវិធីដើម្បីទទួលបានគណនី ពី Adsense របស់ Google ដោយឆាប់រហ័ស លទ្ធផលពិតជាដូចបំណងមែន គឺប្រើប្រាស់ Youtube ដើម្បីទទួលបានគណនី Adsense ហើយងាយស្រួលទៀត គ្រាន់តែ Upload វីដេអូពីរបីទៅ រួចហើយធ្វើការចែករំលែកវីដេអូទាំងនោះដើម្បីប្រមូលអ្នកទស្សនា អោយបានច្រើនបន្តិចទៅ គឺអាចដាក់អោយដំណើរការបានហើយ។នេះជាវិធីដែលងាយស្រួលបំផុត ហើយអាចទទួលបានគណនី Adsense ក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ៅងយ៉ាងយួរ សូមអនុវត្តន៍តាមជំហានខាងក្រោម៖
- ចូលទៅកាន់វែបសាយ Youtube.com ដោយប្រើប្រាស់គណនី Gmail (បើអ្នកមិនទាន់មានសូមបង្កើតមួយជាចាំបាច់)
- ក្រោយពីចូលរួចហើយសូមធ្វើការ Upload វីដេអូ យ៉ាងតិច ៣ ជាពិសេសរកវីដេអូណាដែលកំពុងពេញនិយម(គេចូលចិត្តមើលច្រើន)
- ដើម្បីទាក់ទាញអ្នកមើលច្រើនសូមធ្វើការចែករំលែកវីដេអូ ដែលអ្នកបាន Upload ទៅកាន់មិត្តភក្ត្រនៅលើ Facebook Google+ ឬក៏ Twitter ឬក៏ណាផ្សេងទៀតដែលអ្នកអាចធ្វើបាន ជាវិធីបង្កើនចំនួនអ្នកទស្សនាអោយបានកាន់តែច្រើនរឹតតែល្អ
- ប្រសិនបើវីដេអូទាំងអស់របស់អ្នកមានចំនួនមើលកើនឡើងលើសពី ៣០០ដងនោះ អ្នកនឹងទទួលបាន Email អញ្ជើញមួយក្នុង Inbox របស់ Gmail ឬ សារនៅក្នុង Youtube។ តែបើអ្នកមិនទទួលបានទេ សូមកុំអស់សង្ឃឹមអ្នកក៏នៅតែមានឱកាសផងដែរ សូមចូលទៅកាន់ Video manager -> Channel settings -> Monetization។ ខាងក្រោមនេះជាគណនីដែលខ្ញុំទើបនិងទទួលបានពីថ្ងៃមិញនេះ។នេះជាគណនីដែលខ្ញុំទទួលបានកាលពីថ្ងៃមិញ
- ក្រោយពីដំណើរការ Monetization ក្នុងអំឡុងពេល ២៤ម៉ោងអ្នកនឹងទទួលបាន Email មួយបញ្ជាក់ថា “YouTube: Your account is now enabled for monetization”
សង្ឃឹមថា អ្នកនឹងអាចបង្កើតបានគណនី Adsense បានម្នាក់មួយៗជាមិនខាន បើអ្នកចង់ឲ្យ ពួកយើងជួយក្នុងការបង្កើតចំនួនអ្នកទស្សនា វីដេអូក្នុង Youtube សូមដាក់តំណ(Link to video on Youtube) ក្នុង Comment ខាងក្រោមយើងនឹងព្យាយាមជួយអ្នករហូតទាល់តែអ្នកទទួលគណនី Adsense។
បើសិនជាអ្នកមានគន្លឹះអ្វីល្អជាងនេះសូមជួយចែករំលែកផង។
បញ្ជាក់៖ Google Adsense ក៏អាចដំណើរការលើវីដេអូជាភាសាខ្មែរយើងដែរ ព្រោះខ្ញុំបានមើលរួចហើយ តែសូមមិនបង្ហាញវីដេអូនោះទេ ព្រោះវាកាត់ចេញពីកម្មវិធីទូរទស្សន៍ក្នុងស្រុកយើង។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment