៥ គន្លឹះបង្រៀនកូនៗរបស់លោកអ្នកឲ្យចេះរកលុយ និង ចេះ.............
នាក់បានមើលអត្ថបទនេះ
១)ដាក់កូនជ្រូកសន្សំប្រាក់នៅបន្ទប់គេង
ការដាក់កូនជ្រូកសន្សំប្រាក់នៅក្នុងបន្ទប់គេងគឺជាជម្រើសដ៏ល្អមួយសម្រាប់ប្រៀនកូនៗរបស់អ្នកឲ្យចេះសន្សំប្រាក់។អ្នកត្រូវដើរតួសំខាន់នៅក្នុងរឿងនេះដើម្បីទាក់ទាញក្រសែភ្នែកកូនៗរបស់អ្នកយកគំរូតាមប្រៀបដូចជាយកចិត្តទុកដាក់ទៅនឹងកូនជ្រូកនេះ ឲ្យតម្លៃវាខ្លាំង និង ដាក់ប្រាក់មួយថ្ងៃម្តងៗ។នេះនឹងធ្វើឲ្យពួកគេចងចាំនិងចាប់ផ្តើមរៀនសូត្រពីការសន្សំប្រាក់។
២)បង្រៀនលក់
ព្យាយាមនិងសាកល្បងឲ្យកូនៗរបស់អ្នកសាកលក់ផលិតផលអ្វីមួយដូចជាផ្លែឈើ ចាប់ហួយ ឧបករណ៍ចាស់ៗ និងផលិតផលតូចតាចមួយចំនួនទៀតនៅខាងមុខផ្ទះរបស់អ្នក។វាមិនមែនជាអ្វីដែលអ្នកត្រូវដាក់កំហិតដល់ពួកគេនោះទេតែគ្រាន់តែធ្វើឲ្យពួកគេចេះរៀនលក់ ចេះរកលុយ និងរកវិធីសាស្ត្រទាក់ទាញអតិថិជនដោយខ្លួនឯងប៉ុណ្ណោះ។សកម្មភាពនេះពីមួយថ្ងៃទៅមួយថ្ងៃពួកគេនឹងកាន់តែដុះគំនិតរកស៊ីល្អប្រសើរឡើងហើយនៅពេលធំដឹងក្តី ពួកគេនឹងមានបទពិសោធន៍ពេញខ្លួនតែម្តង។
៣)កំណត់ផែនការចំណាយរបស់ពួកគេ
នៅទីនេះអ្នកត្រូវឲ្យកូនៗរបស់អ្នកអង្គុយចុះហើយសន្ទនាជាមួយពួកគេពីប្រាក់ដែលត្រូវចំណាយដើម្បីធ្វើឲ្យពួកគេចេះមានទំនួលខុសត្រូវមិនចាយវាយខ្ជះខ្ជាយ។អ្នកអាចបង្ហាញពីផែនការចំណាយដ៏មានប្រសិទ្ធភាពដោយមិនត្រូវឲ្យពួកគេធ្វើតាមអំពើចិត្តនោះទេ ឬសាកល្បងបង្ហាញពីពួកគេពីខ្ទង់ចំណាយរបស់អ្នកជារៀងរាល់ថ្ងៃដូចជា អាហារ ស្លៀកពាក់ សិក្សា និង សម្ភារៈគេហដ្ឋានជាដើម។នេះនឹងធ្វើឲ្យពួកគេចេះចាប់ផ្តើមគ្រប់គ្រងហិរញ្ញវត្ថុបានល្អប្រសើរ។
៤)បង្រៀនពួកគេឲ្យចេះសន្សំ
នៅតូចៗពួកគេមិនមានលទ្ធភាពរកប្រាក់ចំណូលបាននោះទេហេតុដូច្នេះបើអ្នកមានប្រាក់ជារង្វាន់ដល់ពួកគេអ្នកគួរតែធ្វើឲ្យពួកគេយកប្រាក់នោះទៅសន្សំទុក។តែបើពួកគេចេះរកលុយដោយខ្លួនឯងបានទៀតគឺកាន់តែប្រសើរហើយអ្នកត្រូវតែឈរនៅពីក្រោយដើម្បីបង្ហាញផែនការសន្សំដល់ពួកគេ។អ្នកអាចទិញកូនជ្រូកសន្សំប្រាក់ឲ្យពួកគេចំនួន២ ដូចជាកូនជ្រូកសម្រាប់សន្សំប្រាក់ទុក និងកូនជ្រូកសម្រាប់ចំណាយទិញសម្ភារៈផ្សេងហើយបន្ទាប់មកឲ្យពួកគេដាក់ប្រាក់ចូលទៅក្នុងកូនជ្រូកសន្សំប្រាក់ទាំងនេះ។
៥)លើកទឹកចិត្តឲ្យចេះរកលុយបន្ថែម
កូនៗរបស់អ្នកអាចចាយប្រាក់ខ្ជះខ្ជាយដែលនេះទាមទារឲ្យអ្នកចេះអន្តរាគមន៍កំណត់ការចំណាយរបស់ពួកគេ។ អ្នករកជួយពួកគេបានដូចជាឲ្យពួកគេចេះធ្វើការងារផ្ទះនិងខិតខំរៀនសូត្រដើម្បីទទួលបានប្រាក់រង្វាន់ជាដើម។ ក្រៅពីនេះបើកូនៗរបស់អ្នកអាចចេះលក់ផលិតផលផ្សេងៗបានទៀតនោះវាកាន់តែប្រសើរ ទោះបីជាពួកគេរកប្រាក់ចំណូលបានតិចក្តីច្រើនក្តីអ្នកត្រូវលើកទឹកចិត្តពួកគេឲ្យរកលុយបន្ថែមទៀតកាន់តែច្រើនឡើង។នេះហើយជាគំនិតស្វែងរកលុយនៅពេលដែលពួកគេធំដឹងក្តី៕
ចែករំលែកអត្ថបទទៅកាន់ :
អត្ថបទដែលទាក់ទង
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment