គេហទំព័រ​ Training ​ទាំង​៥ ដែលអ្នក​គួរ​ចូលសិក្សា

នាក់បានមើលអត្ថបទនេះ
ក្រៅពី​ការសិក្សាទៅតាមសាលា ឬសាកលវិទ្យាល័យ និស្សិតគួរ​ព្យាយាម​ស្វែងរក​ប្រភព​សិក្សាបន្ថែម​នៅលើ Online តាម​រយៈអ៊ីនធឺណិត ដ៏សម្បូរបែបនេះ ដែល​អាចនិយាយបានថា គ្រប់​មុខវិជ្ជាសិក្សា​ទាំងអស់​ដែល​អ្នក​កំពុងសិក្សា សុទ្ធសឹងតែ​មាននៅលើ​តំបន់បណ្តាញ (Website) នានាទាំងភាសាបរទេស និងភាសាខ្មែរ ។
Online-training
ជំនាញនីមួយៗ ត្រូវការ​ Update ពីមួយថ្ងៃទៅ​មួយថ្ងៃ ដែល​ជាហេតុ​តម្រូវ​ឲ្យ​លោកអ្នក​បន្តការ​សិក្សា​បន្ថែម ជាប្រចាំ ។ ខាងក្រោមនេះ ជាបណ្តុំ​គេហទំព័រ Training ​​ទាំង ៥ ដែល​សម្បូរ​ទៅដោយ​មុខវិជ្ជាសិក្សា​ដែល​លោកអ្នក​អាច​មើល និង​អនុវត្តន៍​តាម​បានយ៉ាងងាយ ប៉ុន្តែ​លោកអ្នក​ត្រូវចុះឈ្មោះបង់ប្រាក់​ទើប​អាច​ទស្សនា​បាន​ពេញលេញ គ្រប់​មុខវិជ្ជា​ដែល​លោកអ្នក​ត្រូវការ ។

១. គេហទំព័រ Lynda.com

Lynda
Lynda.com ជាក្រុមហ៊ុនដែល​ផ្តល់​ការសិក្សា​នៅលើ​ Online ដែលអាចជួយលោកអ្នក​ឲ្យ​សិក្សា​ពីកម្មវិធីរចនានានា, ការ​អភិវឌ្ឍ Software និងជំនាញអាជីវកម្មដទៃ​ទៀត ដើម្បីសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន និងជំនាញវិជ្ជាជីវៈរបស់ខ្លួន ។ ជាមួយនឹងចុះឈ្មោះ​ជា​សមាជិក​របស់ lynda.com នឹង​មាន​សិទ្ធិចូលដំណើរការទៅកាន់បណ្ណាល័យដ៏ធំ ដែលមានវីដេអូគុណភាពខ្ពស់នាពេលបច្ចុប្បន្ននិងការបង្រៀនវីដេអូដ៏គួរចាប់ចិត្តគ្មានដែនកំណត់ ។ វគ្គសិក្សាថ្មីៗ និងប្រធានបទត្រូវបានបន្ថែមជារៀងរាល់សប្តាហ៍ ដោយ​មិន​ត្រូវ​​ចំណាយប្រាក់​បន្ថែមទៀតទេ ។

២. គេហទំព័រ  Infiniteskills

InfiniteSkill
ជាមួយនឹង​គុណភាព​វីដេអូ​ច្បាស់​កម្រិតខ្ពស់ដែល​ផ្តល់​ដោយ Infinite Skill ដែល​មានជំនាញ​មូល​ដ្ឋាន​គ្រឹះ​ដ៏​ច្បាស់​លាស់​នៃការបណ្តុះបណ្តាវីដេអូបង្រៀន ជំនាញ​កម្មវិធី​កុំព្យូទ័រ និង​ភាសា Programming សម្រាប់​សរសេរកូដ ជាដើម ។ លោកអ្នក​អាចសិក្សា​តាមរយៈ​កុំព្យូទ័រ​លើ​តុ (Desktop) ឧបករណ៍​ទំនើបៗ​ដូចជា iPad, iPhone ឬ​ទូរសព្ទ​ទំនើប​ដទៃ​ផ្សេងទៀត បាន​ផងដែរ ។ ការសង្កត់ធ្ងន់ទៅលើផលិតផលរបស់ Infinite Skill ត្រូវបាន Update ជាប្រចាំ​ឲ្យ​ទាន់​សម័យកាល​នៃកម្មវិធី​ចេញថ្មីៗ ដែល​តែង​តែងសមសម្រប​ជាមួយ​នឹង​ទីផ្សារ​ការងារ និង​បច្ចេកទេស​បង្កើន​ធនធាន​ជំនាញ ។

៣. គេហទំព័រ Pluralsight

PluralSight
Pluralsight ជាគេហទំព័រមួយ​ផ្សេងទៀតសម្រាប់​អ្នក​អាយធី ទាក់ទង​នឹង​ជំនាញ​បង្កើតគេហទំព័រ ឬប្លក់ ជំនាញ​ឌីហ្សាញ ជាដើម ។ លោកអ្នក​អាចចុះ​ឈ្មោះ​ប្រើ​សាកល្បង (Trail) រយៈពេល ១០ថ្ងៃ ឬ ទស្សនាវីដេអូ ២០០ នាទី ដោយឥតគិតថ្លៃ​ ។

៤. គេហទំព័រ Safaribooksonline

Safari_Book_Online
ចំណែក Safari Book Online ​​បានបង្កើតឡើងក្នុង ខែកក្កដា ឆ្នាំ ២០០១ ។ ផលិតផលសំខាន់របស់ពួកគេ គឺជា​បណ្ណាល័យ ឌីជីថល ដែល​តម្រូវ​ឲ្យ​អ្នកជាវជាប្រចាំ (បង់ប្រាក់ប្រចាំខែឬ ឆ្នាំ ជាដើម) មុននឹង​អាច​ចូល​មើល​សៀវភៅ និង​វីដេអូ​ក្នុង​បណ្ណាល័យបាន ។ គម្រោងជាវ លោកអ្នក​អាចជ្រើសរើសបាន ដែល​ទីមួយគឺ​ជម្រើស​មានកំណត់ ក្នុងការ​ចូលអានសៀវ​ភៅក្នុងមួយខែៗ និង​គម្រោងឥតកំណត់ ។ មុខវិជ្ជាដែល​លោកអ្នក​អាចសិក្សាពី Safari Online Book មានដូចជាភាពជា​អ្នក​ដឹកនាំ ភាពជាសហគ្រិន អាយធី ការអភិវឌ្ឍគេហទំព័រ ជំនាញរចនា និង​ជំនាញបច្ចេកទេស​មួយចំនួនទៀត ។

៥. គេហទំព័រ Cadlearning

CAD_Learning
CADLearning មាន​មាតិកា​ដ៏​សំបូរបែបទាក់ទង​នឹង​​ជំនាញវិជ្ជាជីវៈបច្ចេកទេស ដែល​លោកអ្នក​អាចសិក្សា​បាន​លឿន និង​ងាយ​អនុវត្តន៍​តាម ។ វីដេអូ​បង្រៀន​ភាគច្រើន​ត្រូវបានរចនាឡើងសម្រាប់ Autodesk 2D និង 3D និងការងារ​សម្រាប់វិស្វកម្ម​បច្ចេកទេស រួមជាមួយកម្មវិធី​កម្សាន្ត​មួយ​ចំនួន​ទៀត ។ បណ្ណាល័យ CADLearning បន្តការរីកលូតលាស់ ដែលបច្ចុប្បន្ននេះ​មាន​ការចេញផ្សាយកម្មវិធីថ្មីបំផុតសម្រាប់  AutoCAD®, Civil® 3D®, Inventor®, Maya, Revit, 3ds Max និងច្រើនជាងនេះ សម្រាប់ការសិក្សាដោយខ្លួនឯងបាន ។
មាតិកា CADLearning ត្រូវបានបង្កើតឡើងដោយអ្នកជំនាញឧស្សាហកម្មរួមទាំងគ្រូដែលមានជំនាញវិជ្ជាជីវៈក្រុមហ៊ុន CAD / BIM និងគ្រូបង្វឹកប្រឹក្សាយោបល់និងបទពិសោធអ្នកប្រើប្រាស់ ៕

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ