វិធីសាស្ត្ររកលុយតាម Google AdSene ងាយៗ

នាក់បានមើលអត្ថបទនេះ

គ្រាន់តែ​ឃើញ​ចំណងជើង លោកអ្នក​ប្រហែល​គិតថា៖ បើងាយ​ដូចនិយាយ​មែន? គេឈប់ធ្វើការងារ ជួញដូរ​​អស់ហើយ! កុំចេះតែ​និយាយ​ គ្មាន​ភស្តុតាងណា៎!

វាជាការពិត ដែល​ទឹក​ប្រាក់ 10,000 ដុល្លារ មិនមែន​ងាយ​រក​នោះទេ តែ​វា​​ប្រាកដ​ដែរ​ថា Google នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ​បាន​ ដោយ​គ្មាន​ស្ទាក់​ស្ទើរ ។Google Adsense ជា​សេវាកម្ម​មួយ​របស់​ក្រុម​ហ៊ុន Google ដែល​លោក​អ្នក​អាច​ចុះ​ឈ្មោះ ​ដើម្បី​ក្លាយជា​អ្នក​ផ្សព្វផ្សាយ ​(Publishers) ឲ្យ Google បាន ។

តើ​អ្នក​ឆ្ងល់ទេថា Google បាន​លុយ​មកពី​ណា ទើប​អាច​ផ្តល់​ជូន​លោកអ្នក​បាន? ងាយយល់ទេ!Google ជាឈ្មួញ​កណ្តាល​ម្នាក់ ដែល​ទទួល​លុយ​ពី អ្នក​ចង់​ផ្សព្វផ្សាយ​ទំនិញ ឬសេវា​របស់​ខ្លួន ដោយ​ប្រើប្រាស់​សេវា Google Adword។បន្ទាប់មក Google នឹង​បញ្ជូនការ​ផ្សព្វផ្សាយ​ទាំងនោះ ទៅតាមអ្នក​ដែល​មាន Blog, គេហទំព័រ,Youtube Channel,កម្មវិធី​ទូរសព្ទដៃទាំងឡាយដែល​បាន​ចុះឈ្មោះជាមួយសេវាGoogle Adsense 

ក. រកលុយ​តាមរយៈ​ការ​សរសេរ​ Blog


ការសរសេរ​អត្ថបទ បច្ចេកទេស និងគន្លឹះ​ណាមួយ ជាការពេញ​និយម​មួយបែប សម្រាប់​អ្នក​ដែល​អាច​រក​លុយ​ពី Google Adsense បាន​ ។ លោកអ្នក​គ្រាន់តែ​ជ្រើសរើស​ ប្រធាន​បទ​ជាក់លាក់​ណាមួយ លើក​យក​មកសរសេរ​ចែករំលែក​ទៅ​កាន់​អ្នក​ដទៃ នោះ​លោកអ្នក​នឹង​ទទួល​បាន​លុយ​ពី Google Adsene ទៅហើយ!

ខ. រកលុយ​ពី Youtube


សម្រាប់លោកអ្នក​ដែល​មាន​ជំនាញ​ក្នុងការ​បង្កើត​វីដេអូ ក្នុងគោលបំណង​ចែក​រំលែក​តាម​រយៈ​គេហទំព័រ Youtube ក៏​អាច​រក​ប្រាក់​គ្រាន់បើ​ផងដែរ ។ ប្រភេទ​វីដេអូ​ទាំងនេះ ត្រូវ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​លោកអ្នក ឬ​ត្រូវ​បាន​បង្កើត​ដោយ​ខ្លួន​អ្នក ។ ការ​ចម្លង​យក​វីដេអូ ពី Youtube Channel ដទៃ ឬ​ចម្លង​ចេញ​ពី​ឌីស CD/DVD នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​ចូល​ក្នុង Youtube ឡើយ (បើទោះជាដាក់បាន ក៏មិន​បាន​យូរ​អង្វែងដែរ) ។ លោកអ្នក​អាច​​ចុះឈ្មោះ Youtube Channel ដែល​ទទួល​បាន​ចំនួន​អ្នក​គាំទ្រ និង​ទស្សនា​ច្រើន នឹង​មាន​ឱកាស​ទទួល​បាន​ប្រាក់​ច្រើន ទៅតាមនោះដែរ ។

គ. រកលុយពីកម្មវិធី​ទូរសព្ទដៃ

ការនិយម​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណេត ទូទាំង​សកលលោក ពី​ការ​ប្រើប្រាស់​កុំព្យូទ័រ​លើតុ មក​ជា​កុំព្យូទ័រ​យួរដៃ រហូត​មកដល់​បច្ចុប្បន្ន​នេះ ទូរស័ព្ទ​ឆ្លាតវៃ – SmartPhone ក្លាយជា​ឧបករណ៍​ពេញ​និយម​ជំនាន់​ក្រោយគេ ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់ ទាំងចាស់ ទាំង​ក្មេង ។ ពី​មួយជំនាន់​ទៅ​មួយជំនាន់​ទូរសព្ទ​ឆ្លាតវៃ បាន​អភិវឌ្ឍ​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់​ទាំងនោះ ។ ហេតុនេះ​ហើយ​បានជា កម្មវិធី​លើ​ទូរសព្ទដៃដែល​អាច​ជួយ​សម្រួល​ការងារ​ពួកគេ​ បាន​ក្លាយជា​ចំណុច​មួយ ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណេត​​ប្រាថ្នា​ចង់បាន ។ លោកអ្នក​អាច​ប្រើប្រាស់សេវា Google AdMob ដែល​ជា​សេវា​របស់​ក្រុម​ហ៊ុន Google ផងដែរ ក្នុងការ​ដាក់​បង្ហាញ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ទាំងនោះ ។

ធ្វើម៉េច​ទើប​រក​បាន ដល់​រាប់​ម៉ឺន?

ក្រុមហ៊ុន Google នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ទឺកប្រាក់​​​ ទៅតាម​វិធី​ និង​គោលការណ៍​ដែល​ពួកគេ​បាន​កំណត់ ។ អ្វីដែល​លោកអ្នក​ត្រូវ​គិត​ជំហាន​ដំបូងគេ មុននឹង​ចាប់ផ្តើម​ចង់​បាន​ប្រាក់​ពី Google Adsense នោះគឺ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ចំនួន​អ្នក​ចូល​មើល និង​ប្រើប្រាស់​ជាប្រចាំ (Blog ឬ​គេហទំព័​រ, Youtube Channel និង​កម្មវិធី​ទូរសព្ទ​ដៃ) ។ ល្គឺកណា ចំនួន​អ្នក​មើល និង​ប្រើប្រាស់​កាន់​តែ​ច្រើន លោកអ្នក​ក៏អាច​រក​ប្រាក់​បាន​កាន់​តែ​ច្រើន​ផងដែរ ។

ឧទាហរណ៍៖ លោកអ្នក​មាន​ Blog មួយ​ដែល​និយាយពី​​ដំណើរការ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ដែល​អមជាមួយ​រូបភាព ពេល​អាន និង​មើល​ហើយ​ពិត​ជា​គួរឲ្យ​ចង់​ទៅ​លេង​ទីនោះ ។ ទន្ទឹម​គ្នានោះ លោកអ្នក​បាន​បង្កើត Youtube Channel ដែល​លោកអ្នក​នឹង​ Upload វីដេអូ​ទាក់ទង​នឹង​កន្លែង​កម្សាន្ត​នីមួយៗ ឬ​បង្ហាញ​ពី​វប្បធម៌​ប្រចាំ​តំបន់​ជាដើម ។ បន្ថែម​លើនេះ លោកអ្នក​ក៏អាច​បង្កើត​ជា​កម្មវិធី​ទូរសព្ទ​ដៃ ដែល​អាច​ឲ្យ​អ្នក​អាន​របស់​អ្នក អាច​ងាយស្រួល​អាន​អត្ថបទ លើ​ទូរសព្ទ​ដៃ របស់​ពួកគេ ផងដែរ ។
សរុបមកវិញ បើ​លោកអ្នក​មាន​ចំនួន​អ្នក​ចូល​មើល Blog ជា​ប្រចាំ 500,000 នាក់ ​- មើល​វីដេអូ​តាម Youtube Channel ចំនួន​ 700,000 ដង និង​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ដៃ ជាង 5,000,000 នាក់ នោះ​លោកអ្នក​នឹង​ទទួល​បាន​ប្រាក់​ច្រើនជាង 10,000 ដុល្លារ​ទៀតផង ពី Google Adsense និង​សេវា​​រកលុយ​ដទៃ​ទៀត ។

សេចក្តីសន្និដ្ឋាន
វិធី​ទាំង​បី ខាងលើនេះ អាច​ឲ្យ​លោកអ្នក​រក​ប្រាក់​ចំណូល​បាន​រាប់​ពាន់ រហូតដល់​ម៉ឺន ឬលើសពី​នេះទៀត អាស្រ័យលើ​ការ​ព្យាយាម និង​បច្ចេកទេស​សិក្សា​ស្វែងយល់​របស់​លោកអ្នក ជាមួយ Google Adsense ។ ចំនួន​អ្នក​ដែល​អាច​រក​ប្រាក់​ចំណូល​ពី Google Adsense មាន​ច្រើនលើសលុប តែ​លោកអ្នក​មិនទាន់​បាត់​បង់​ឱកាស​ឡើយ ។ សូម​ចំណាំថា ប្រសិន​បើ​លោកអ្នក​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​មនុស្ស ឬ​អាចជួយ​សម្រួល​ការ​ងារ​របស់​ពួកគេបាន លោកអ្នក​នឹង​អាច​រក​ប្រាក់​ ដោយ​គ្មាន​ដែន​កំណត់ ។

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ