ជាទូទៅនៅពេលដែលអ្នកទស្សនាវីដេអូលើ Youtube អ្នកតែងតែបញ្ជា Mouse ដើម្បីធ្វើការបញ្ឈប់វីដេអូ ចាក់វីដេអូ និងខាវីដេអូថតក្រោយ ប៉ុន្តែអ្នកប្រហែលមិនដឹងទេថា មានវិធីសាស្ត្រផ្សេងទៀតដែលងាយជាងនេះ។
១. អក្សរ J៖ ចុចអក្សរ J លើក្ដារចុចដើម្បីត្រលប់វីដេអូថយក្រោយ១០វិនាទី
២. អក្សរ L៖ ចុចអក្សរនេះដើម្បីខាវីដេអូទៅមុខ១០វិនាទី
៣. អក្សរ K៖ អក្សរ K អាចឲ្យអ្នកបញ្ជាបញ្ឈប់និងចាក់វីដេអូបាន ដូចជាសញ្ញាដកឃ្លាលើក្ដារចុចដែរ
៤. លេខ ១ ដល់ ៩៖ លេខដែលនៅជួរខាងលើនៃអក្សរលើក្ដារចុច ប្រើសម្រាប់បញ្ជាឲ្យវីដេអូទៅកាន់រយៈពេលណាមួយបានដោយគិតជាភាគរយនៃរយៈពេលវីដេអូ។ ឧទាហរណ៍ថាចុចលេខមួយវានឹងទៅកាន់រយៈពេល ១០ភាគរយនៃវីដេអូ ឬ ចុចលេខពីរដើម្បីទៅកាន់រយៈពេល២០ភាគរយ។ លេខទាំងនេះដំណើរការលុះត្រាតែយក Mouse ចុចលើវីដេអូជាមុនសិន។
៥. លេខ ០៖ លេខមួយនេះខុសពីលេខដទៃ ពោលគឺបញ្ជាឲ្យទៅកាន់រយៈពេលចាប់ផ្ដើមដំបូងនៃវីដេអូ។
គួររំលឹកថា Shortcut ទាំងនេះអាចប្រើប្រាស់បាននៅលើ Browser ជាច្រើនដូចជា Chrome, Firefox និង Microsoft Edge ហើយអាចប្រើបានមិនថា Browser ទាំងនេះដំឡើងលើកុំព្យូទ័រដើរដោយ Windows, Mac ឬ Linux នោះទេ។ Shortcut ទាំងនេះក៏អាចប្រើប្រាស់លើវីដេអូ Youtube ដែលមានលើវិបសាយដទៃដែរ ប៉ុន្តែមិនមែនគ្រប់វិបសាយទាំងអស់ឡើយ៕
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment