មុននឹងចូលដល់អត្ថបទស៊ីជម្រៅពីការទទួលបានគណនីរបស់ Google Adsense យើងត្រូវស្គាល់អោយច្បាស់ថាអ្វីទៅជា Google Adsense ហើយយើងប្រើវាដើម្បីធ្វើ? ហេតុអ្វីបានជាយើងត្រូវការគណនីមួយនេះ?
Google Adsense ជាសេវាកម្មឥតគិតថ្លៃមួយរបស់ Google ដែលផ្ដល់អោយយើងអាចរកលុយបានយ៉ាងងាយស្រួលលើប្រព័ន្ធអ៊ីនធឺណិត តាមរយៈប្លក់ វែបសាយ Mobile App រឺក៏លើវីដេអូ Youtube ដោយគ្រាន់តែទុកផ្នែកណាមួយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មដែលផ្ដល់ អោយដោយ Google Adsense។ មកដល់ពេលនេះ Google Adsense មានយុ១០ឆ្នាំហើយ។
វិធីបង្កើតគណនី Google Adsense គឺងាយទេ លោកអ្នកគ្រាន់តែ
ទៅតាមការណែនាំនោះជាស្រេច ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ Google ត្រូវការពេលវេលាដើម្បីត្រួតពិនិត្យមើល ថាតើវែបសាយ របស់អ្នកដែលបានដាក់ស្នើទៅនោះ ឆ្លើយតបនឹងលក្ខខណ្ឌដែល Google Adsense ត្រូវការដែរអត់? ក្រោយពីពិនិត្យ ឃើញថាវែបសាយរបស់អ្នកបានបំពេញគ្រប់លក្ខខណ្ឌតាមតម្រូវការហើយនោះ Google Adsense នឹងអនុញ្ញាតអោយអ្នកដំណើរការគណនីនោះ។
តើត្រូវធ្វើយ៉ាងម៉េចទើបទទួលបានគណនីនេះ? ខាងក្រោមនេះ ជាគន្លឹះទាំង ៦ ដែលផ្ដល់ដោយ Khmber Bird អ្នកអាជីព Google Adsense និងផ្ដល់ព្រឹក្សាអំពី Online Marketing ដើម្បីអោយលោកអ្នកអាចទទួលបានគណនីពី Google Adsense៖
ទី១៖ ត្រូវប្រើឈ្មោះពិតរបស់អ្នក
ពិតណាស់ដែលថា អ្នកនឹងមិនអាចទទួលបានគណនីពី Google Adsense នោះទេ ប្រសិនបើអ្នកមិនបានបំពេញលក្ខខណ្ឌទីមួយនិងចាំបាច់នេះ ដោយប្រើប្រាស់ឈ្មោះក្លែងក្លាយ ឬក៏ឈ្មោះមិនគ្រប់គ្រាន់។ ដូច្នេះអ្នកចាំបាច់ត្រូវតែប្រើប្រាស់ឈ្មោះពិតប្រាកដ ហើយមួយវិញទៀតបើអ្នកប្រើប្រាស់ឈ្មោះក្លែងក្លាយបែបនេះ អ្នកក៏មិនអាចទទួលលុយដែលរកបាននោះផងដែរ។ អ្នកត្រូវតែមានអត្តសញ្ញាណប័ណ្ណ (ប័ណ្ណសំគាល់ខ្លួន) ដែលមានសុពលភាពដើម្បីទទួលលុយពីសេវាកម្មផ្សព្វផ្សាយនេះ។ជាការពិត គឺមានមនុស្សមួយចំនួន មិនចង់ប្រើឈ្មោះពិតប្រាកដលើប្រព័ន្ធអ៊ីនធឺណិតនោះទេ ប៉ុន្តែប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មលើអ៊ីនធឺណិតហើយនោះ អ្នកចាំបាច់ត្រូវតែប្រើប្រាស់ឈ្មោះពិត។ ក្នុងការស្នើសុំជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម Google Adsense ក៏ត្រូវការឈ្មោះពិត រួមជាមួយអត្តសញ្ញាណប័ណ្ណផងដែរ។ នេះជាហេតុផលដែលយើងត្រូវប្រើប្រាស់ឈ្មោះពិត ដើម្បីទទួលបានគណនីពី Google Adsense ។
ទី២៖ អាសយដ្ឋាន
នេះជាចំនុចទី២ សំខាន់ផងដែរ បើគ្មានអាសយដ្ឋានជាពិតប្រាកដ ទោះរកលុយបានច្រើនយ៉ាងណាពី Google Adsense ក៏អត់ប្រយោជន៍ដែរ។ Google និងផ្ញើ PIN កូដដើម្បីបញ្ជាក់ពីអាសយដ្ឋានពិតប្រាកដរបស់អ្នក ដូច្នេះអ្នកត្រូវតែប្រាកដថាអាសយដ្ឋានដែលអ្នកដាក់ទៅនោះពិត ប្រាកដ។ទី៣៖ សរសេរតែអត្ថបទពិត
ព្រោះ Google មិនចូលចិត្តអ្នកផ្សព្វផ្សាយណាដែលសរសេរអត្ថបទសម្រាប់ Adsense នោះទេ ពួកគេចង់ឃើញទស្សនៈ ចំណង់ចំណូលចិត្ត និងការចូលរួមចំណែកក្នុងសង្គមរបស់មនុស្សម្នាក់ៗ ហើយក៏ចង់ឃើញអ្នកសរសេរប្លក់ដើម្បីធ្វើអោយពិភពលោកយើងនេះ ប្រសើរឡើងផងដែរ។វាជារឿងសំខាន់ណាស់ដែលថាត្រូវសរសេរអត្ថបទជារបស់ដើមខ្លួនឯង និងមានប្រយោជន៍ អ្នកត្រូវតែជៀសវាងការសរសេររាល់អត្ថបទទាំងឡាយណាដែលមិនមែនជា កម្មសិទ្ធិរបស់អ្នក។
ទី៤៖ រង់ចាំ ៦ខែមុននឹងធ្វើការស្នើសុំ
Google បានកំណត់ពេលវេលាជាក់លាក់ នៅប្រទេសមួយចំនួនដូចជា ចិន និង ឥណ្ឌា ដើម្បីដាក់ការស្នើសុំបាន អ្នកត្រូវតែជាម្ចាស់វែបសាយដែលមានអាយុយ៉ាងតិច ៦ខែទើបពួកគេអនុញ្ញាតអោយ។ ចំណែកប្រទេសកម្ពុជាយើងប្រហែលជាមិនខុសគ្នាប៉ុន្មានទេ គឺត្រូវរង់ចាំរយៈពេលនេះដូចគ្នា។ ប្រហែលជាខ្ញុំគិតខុសទេដឹង ក៏ប៉ុន្តែអ្នកមិនអាចបង្កើតប្លក់ថ្មី ហើយសរសេរអត្ថបទតែមួយ រួចហើយស្នើសុំ Adsense។ វាមិនសមហេតុផលទាល់តែសោះ ហើយខ្ញុំជឿថា Google និងមិនអនុញ្ញាតឲ្យគណនីទៅអ្នកនោះទេ។ឈប់ព្យាយាមធ្វើបែបនេះ អ្នកត្រូវតែចាប់ផ្ដើមសរសេរអត្ថបទផ្ទាល់ខ្លួនអោយបានច្រើនតាមតែ អាចធ្វើទៅបាន រង់ចាំ ៦ខែក្រោយ ចាំដាក់ការស្នើសុំ។
ទី៥. សរសេរជាភាសាអង់គ្លេស
Adsense មិនទាន់អាចដំណើរការជាមួយភាសាខ្មែរយើងទេ ប្រសិនបើអ្នកបង្កើតប្លក់ជាភាសាខ្មែរ វានិងពិបាកខ្លាំងក្នុងការស្នើសុំពី Google ដើម្បីបានគណនី Adsense។ ខ្ញុំផ្ដល់គំនិតអោយអ្នកសរសេរអត្ថបទជាភាសាអង់គ្លេសដំបូង ដើម្បីទទួលបានការអនុញ្ញាតបើកគណនី Adsense។ បន្ទាប់មក អ្នកអាចយកកូដវាទៅដាក់ក្នុងប្លក់ដែលជាភាសាខ្មែរបាន។ជាឧទាហរណ៍ប្លក់ខ្ញុំស្រាប់ គឺខ្ញុំអនុវត្តបែបនេះ អ្នកអាចឃើញផ្ទាំង Adsense របស់ខ្ញុំនៅលើ Sidebar ស្ដាំផ្នែកខាងលើ(អត្ថបទខ្លះអ្នកមិនអាចឃើញ Banner Ads នេះទេ)។
តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment