ជាធម្មតា មិនថាយើងជាម្ចាស់ប្លុក ឬមើលប្លុកទេ តែងតែបង់ឲ្យប្លុកមួយដែលយើងបើកមើលនោះដំណើរការលឿន ទោះបីអិុធឺណែត ដើរមិនសូវលឿនក៏ដោយ។ ពេលនេះផងដែរ កម្ពុជាអាយធី សូមណែនំាលោកអ្នកនូវគន្លឹះសាមញ្ញៗទំាង៥យ៉ាង ដែលធ្វើឲ្យប្លុករបស់យើង ដំណើរការលឿនក្នុងការផ្ទុកទំព័រ។ ហើយគន្លឹះនេះផងដែរ ក៏ខ្ញុំបានមកពីការសិក្សា ក៏ដូចជាការសាកសួរអ្នកនៅជុំវិញខ្លួន ដែលមានដូចជា ៖ គ្រូតាGoogle,Youtube ជាដើម។ ដូចនេះ បើមានកំហុសឆ្គងត្រង់ណាសូមអធ្យាស្រ័យ។ សូមមើលវិធីងាយៗ ដូចខាងក្រោមដើម្បីឲ្យប្លុកដំណើរការលឿន។
១. ជៀសវាងការប្រើ JavaScript ច្រើនពេកនៅក្នុងប្លុករបស់អ្នក ៖ ជាទូទៅ JavaScript ជាកូដមួយដែលគេនិយមប្រើនៅក្នុងគេហទំព័រ ដែលមានទំាងការលម្អផ្សេងៗ។ ចំពោះ JavaScript ណាដែលមិនចំាបាច់លោកអ្នកពុំគួរប្រើវាឡើយ ព្រោះថាវាធ្វើឲ្យប្លុករបស់អ្នកដំណើរការយឺតយូរណាស់ អ្នកប្រើ Blogger យូរឆ្នំា ប្រាកដជាដឹងអំពីរឿងនេះ កាលដែលប្លុកមានកូដ JavaScript ច្រើនធ្វើឲ្យ Blogger នោះនឹងដំណើរការយូរ។
២. ការប្រើប្រាស់រូបភាព ឬវិដេអូ ដែលមានទំហំតូចនៅក្នុងគេហទំព័រ ៖ ក្នុងការដាក់ប្រកាស លោកអ្នកនឹងមិនអាចចៀសវាងបានឡើយក្នុងការ ដាក់រូបភាព ឬមានជាឯកសារវិដេអូ។ តែចំពោះរឿងនេះ អ្នកត្រូវគិតឲ្យបានម៉ត់ចត់ ដោយធ្វើយ៉ាងណាកុំយករូបភាព ដែលមានទំហំធំៗពេក គឺលោកអ្នកគូរតែបម្លែងវាឲ្យមានទំហំតូចវិញទើបល្អ។ ហើយចំពោះឯកសារវិដេអូ ខ្ញុំគិតថា មានមនុស្សច្រើនណាស់បានដឹង គឺគេមិនដែលយកវិដេអូទៅ Upload ឆៅៗចូលនោះទេ គឺយើងត្រូវ Upload វាចូលក្នុងគេហទំព័រ Youtube សិន ហើយសឹមយកកូដពី Youtube មកបិទភ្ជាប់ក្នុងប្លុកវិញ។
៣. លុបចោលនូវកន្លែងទំនេរចោលឥតប្រយោជន៏ក្នុងប្លុករបស់អ្នក ៖ អ្នកគួរដកហូត យកវាចោលនូវកូដមួយចំនួន ដែលមិនត្រូវបានប្រើក្នុងប្លុករបស់យើង ហើយបើយើងទុកឲ្យកូដដែលមិនដំណើរការ ឬផ្ទុកវាចោលដោយឥតប្រយោជន៏នោះ គេហទំព័រក៏ធ្ងន់ឥតប្រយោជន៏ដែរ។
៤. ពឹងផែ្អកលើទំព័របណ្តាញរបស់អ្នកដទៃ ៖
អ្នកគួរប្រើប្រាស់នូវគេហទំព័រឬប្លុកដទៃមួយចំនួនដើម្បីធ្វើជា ឃ្លាំង សម្រាប់ផ្ទុកនូវឯកសារនានា រូបភាពឬជាវីដេអូជាដើម។ ជាឧទាហរណ៍ ៖ នៅពេលដែលអ្នកបង្កើតប្លុក ដើម្បីតេស្តមើលសាកល្បង (Demo) កូដ HTML មួយ នោះលោកអ្នកអាចយកវាទៅប្រើប្រាស់ជាមួយនឹង Google Drive ដែលវាអាចអនុញ្ញាតឲ្យបង្ហោះកូដ CSS និងHTML បានដែរ។
៥. ការប្រើតំណឯកសារពីគេហទំព័រឬប្លុកដែលមានហើយ ៖ នេះជាគន្លឹះមួយដែរ ដែលលោកអ្នកគួរតែសាកល្បងដែរ ហើយបើចំណែកអ្នកដែលមានភាពលាក់បាំងនូវប្រភពឯកសារណាមួយនោះក៏ ខ្ញុំមិនដឹងធ្វើម្ដេចដែរ។ ចំពោះផ្នែកនេះ ខ្ញុំសូមឲ្យលោកអ្នកចេះប្រើប្រាស់ តំណពីគេហទំព័ររបស់អ្នកដទៃ យកទៅប្រើក្នុងប្លុករបស់យើង ឧទាហរណ៍ ៖ យើងសរសេរអត្ថបទមួយ ហើយដាក់ឲ្យគេទាញយក រូបភាព ឬមើលរូបភាព។ ហើយរូបភាពដែលអ្នកចង់ឲ្យគេមើលនោះ មានស្រាប់នៅក្នុងគេហទំព័ររបស់អ្នកដទៃហើយ អ្នកគួរតែបិទភ្ជាប់ជាតំណ (URL) វិញទើបជាការប្រសើរ វាអាចជួយសន្សំទំហំផ្ទុកប្លុក បានមួយកម្រិតដែរ។

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ
Post a Comment